ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកគេងលក់ស្រួលទល់ភ្លឺ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មុនពេលចូលគេង អ្នកគួរតែត្រាំជើងនឹងទឹកក្តៅអ៊ុនៗ ហើយគួរតែចៀសពីអាហារបំពង និងអាហារដែលហិរខ្លាំង ថែមទាំងមិនគួរហាត់ប្រាណដោយបញ្ចេញចលនាខ្លាំងឡើយ។ នៅពេលដែលអ្នកអាចចៀសបាន នោះអ្នកនឹងអាចគេងលក់ស្រួល។
- អ្នកគួរតែបិទភ្លើងគេង ដោយមិនគួរបើកឡើយ ព្រោះធ្វើឲ្យអ្នកចាំងភ្នែក គេងមិនលក់ឡើយ។ ជាពិសេស អ្នកគួរតែរក្សាបន្ទប់ឲ្យស្ងាត់ ហើយមិនលេងទូរស័ព្ទ ទើបអ្នកអាចគេងលក់បាន។
- នៅពេលដែលអ្នកងងុយគេង ទើបឡើងគ្រែគេង នោះអ្នកនឹងអាចគេងលក់ស្រួល។ ផ្ទុយទៅវិញ អ្នកមិនគួរបង្ខំខ្លួនអ្នកឲ្យគេងឡើយ ព្រោះពេលដែលអ្នកកាន់តែបង្ខំ នោះអ្នកនឹងកាន់តែគេងមិនលក់។
- សីតុណ្ហភាពនៃបន្ទប់របស់អ្នកមិនគួរត្រជាក់ពេក ឬក្តៅពេកទេ ដោយតម្រូវមកត្រឹមត្រជាក់ស្រួល ទើបអាចជួយអ្នកឲ្យឆាប់ចូលគេង ហើយអាចគេងលក់បានយ៉ាងស្រួលទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប្រភព៖health