
ការធ្វើតេស្តស្បែករកមើលជំងឺរបេងអាចនឹងត្រូវធ្វើបើសិនជាអ្នកមានមេរោគជំងឺរបេងក្នុងខ្លួន។ សម្រាប់តេស្តមួយនេះ វាគឺជាការចាក់បញ្ចូលទឹកដែលគ្មានគ្រោះថ្នាក់នៅក្រោមស្បែកនៅនឹងដៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីចាក់ចូលបានគឺត្រូវការប្រើម្ជុរតូចមួយផងដែរ។
ក្រោយពីធ្វើតេស្តស្បែកជំងឺរបេងរួចមក យកល្អគួរតែធ្វើទៅតាមការណែនាំដូចខាងក្រោមនេះ៖
- មិនត្រូវប្រើបង់រុំ របស់លាប ឬអេសឡើយ
- បើសិនជាកន្លែងនោះទៅជារមាស់ ត្រូវប្រើកន្សែងត្រជាក់ ឬទឹកកកស្អំវិញ
- ចូរត្រឡប់ទៅជួបគ្រូពេទ្យវិញនៅរយៈពេលពីរទៅបីថ្ងៃក្រោយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាតេស្តស្បែករកមើលជំងឺរបេងឃើញថាអវិជ្ជមានក៏ដោយ ក៏អ្នកនៅតែត្រូវការធ្វើតេស្តផ្សេងៗជាច្រើនទៀតដែរ។ បើសិនជាអ្នកមានជំងឺអេដស៍ ឬអាការៈរបស់ជំងឺរបេងដូចជា ក្អក ឈឺទ្រូង ក្តៅខ្លួន ស្រកទម្ងន់ ឬអស់កម្លាំង ចូរទៅជួបគ្រូពេទ្យភ្លាម៕ប្រភព៖health
