សុខភាព និង ផ្លូវភេទ

ពេលឈឺទ្រូងម្តងៗកុំទាន់ភ័យ តែត្រូវគិតដល់ជំងឺទាំងអស់នេះសិន

ការឈឺទ្រូវមិនមែនតែងតែបញ្ជាក់ថាមានជំងឺគាំងបេះដូងទាំងអស់នោះទេ។ វាអាចជាសញ្ញាមួយនៃការបង្ករោគ ឬការរលាកនៅសួត ឆ្អឹងខ្នង ឬបញ្ហាចំណីអាហារដែរ។ យ៉ាងណាមិញ ការបង្ករោគលើរចនាសម្ព័ន្ធ ឬការរលាកលើជាលិកាបេះដូងក៏អាចនាំឲ្យមានជំងឺឈឺទ្រូងធ្ងន់ធ្ងរបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលអាចធ្វើឲ្យឈឺទ្រូង ប៉ុន្តែមិនមែនជាជំងឺគាំងបេះដូងឡើយ។

ការរលាកឬការបង្ករោគរបស់បេះដូង

អាការៈនេះស្តាប់ទៅដូចគាំងបេះដូងដែរ ប៉ុន្តែមិនមែនទេ គឺអ្នកជំងឺមានអារម្មណ៍ឈឺខ្ទកៗនៅទ្រូងខាងឆ្វេង ហើយឈឺចាក់ទៅដៃខាងឆ្វេង។ ការរលាកនៅសាច់ដុំបេះដូងអាចបណ្តាលឲ្យឈឺតិចតួចនៅចំកណ្តាលទ្រូងតែម្តង។ មានជំងឺច្រើនណាស់ដែលមានលក្ខណៈនៃការឈឺដូចគាំងបេះដូង ប៉ុន្តែមិនបញ្ជាក់ថាជាការស្ទះបេះដូងទេ ដូចជា ការរលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូងជាដើម។ 

រចនាសម្ព័ន្ធមិនធម្មតារបស់បេះដូង

ថ្វីត្បិតតែរឿងនេះមិនកើតមានជាញឹកញាប់ក៏ដោយ​ តែរចនាសម្ព័ន្ធបេះដូងមិនធម្មតា អាចបណ្តាលឲ្យឈឺទ្រូងដែរ។ បើសិនជាអ្នកឈឺទ្រូង និងពិបាកដកដង្ហើមក្រោយពីហាត់ប្រាណរួច នោះវាអាចបញ្ជាក់ថាជា ជំងឺសាច់ដុំបេះដូងរីកធំ (Hypertrophic Cardiomyopathy) ទៅវិញទេ។ វាគឺជាជំងឺហ្សែន ដែលសាច់ដុំបេះដូងមានលក្ខណៈក្រាស់ខុសធម្មតា។ ចំពោះជំងឺទាក់ទងនឹងប្រើសបេះដូងក៏អាចបណ្តាលឲ្យឈឺក្នុងទ្រូងដែរ។ 

បញ្ហាសួត

មូលហេតុមួយដែលចំបងជាងគេនៃការឈឺក្នុងទ្រូងទាក់ទងនឹងសួតនោះគឺ ការរលាកស្រោមសួតតែម្តង។ វាអាចបណ្តាលឲ្យឈឺក្នុងទ្រូងនៅពេលដកដង្ហើម ក្អក ឬកណ្តាស។ ជំងឺសួតដូចជា រលាកសួត ដែលអាចបណ្តាលឲ្យរលាកស្រោមសួត ឬជំងឺហឺត ក៏ធ្វើឲ្យឈឺទ្រូងដែរ។ ករណីខ្លះ ទោះបីជាមានកំណកឈាមក្នុងស្រោមសួតក៏អាចនាំឲ្យឈឺក្នុងទ្រូងបានដែរ។ 

បញ្ហាឆ្អឹងឬសរសៃប្រសាទ

ករណីខ្លះ ការមានរបួសនៅទ្រូងដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬការរលាកសរសៃប្រសាទសុទ្ធតែអាចធ្វើឲ្យឈឺទ្រូងបានទាំងអស់។ ការរលាកនៅឆ្អឹងជំនី ឬឈឺចេញពីឆ្អឹងជំនីដែលបាក់អាចធ្វើឲ្យឈឺទ្រូងដែរ។ ម៉្យាងវិញទៀត ការរលាកសរសៃប្រសាទដោយសារតែជំងឺប៉េស ឬជំងឺរើមអាចធ្វើឲ្យឈឺក្នុងទ្រូងដែរមុនពេលចេញរោគសញ្ញាលើស្បែក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បញ្ហាក្រពះពោះវៀន

ការច្រាលទឹកអាស៊ីតពីក្រពះច្រើនតែមានការច្រឡំនឹងជំងឺគាំងបេះដូង ព្រោះវាធ្វើឲ្យឈឺ និងមិនស្រួលក្នុងទ្រូងដូចគ្នា។ ករណីខ្លះ ការក្អែលអាហារ ឬជំងឺដំបៅក្រពះក៏ប្រហែលជាចេញអាការៈឈឺទ្រូង ផងដែរ៕ប្រភព៖health

Most Popular

To Top