វ៉ាស៊ីនតោន៖ អ្នកជំនាញខាងផ្នែកសុខភាព ជនជាតិអាមេរិនិយាយថា អ្នកមិនទទួលទានសាច់រាប់លាន អ្នកបានងាកទៅទទួលទាន ទឹកដោះគោ ដែលវាជាប្រភព នៃប្រូតេអ៊ីន កាល់ស្សូម និង វីតាមីន B12។។
លោក Carolyn O’Neil បាននិយាយថា របបអាហារសម្រាប់អ្នកតមសាច់ អាចជារបបអាហារ ដែលនាំមកនូវសុខភាពល្អ ព្រមទាំងមានសារជាតិបំរុង គ្រប់គ្រាន់សម្រាប់រាងកាយ ក៏ប៉ុន្តែអ្នកទាំងនោះ គួរតែយកចិត្តទុកដាក់ ទៅលើអាហារដែលផ្ទុក ទៅដោយសារជាតិប្រូតេអ៊ីន ដែក កាល់ស្យូម ស័ង្កសី និងវីតាមីន B12នៅក្នុងរបបអាហារ របស់ពួកគេ ដែលសារជាតិបំរុង ទាំងនេះភាគច្រើនមាននៅក្នុងសាច់។
យុវវ័យប្រហែល ៥ភាគរយ នៃសហរដ្ឋអាមេរិក បានហៅខ្លូនគេថា ជាអ្នកបួស។ ម្យ៉ាងវិញទៀត ក្នុងខណៈពេលដែលពួកគេ មិនទទួលទានសាច់សត្វ ពួកគេត្រូវការទឹកដោះគោ ដែលផ្ទុសារជាតិប្រួតេអ៊ីន ខ្ពស់ជាងស៊ុត។
ជាមួយគ្នានេះដែរ គ្មានអ្វីប្រសើរជាង ទឹកដោះគោឡើយ សម្រាប់អ្នក ដែលមិនទទួលទានសាច់ នៅក្នុងរបបអាហារ របស់ពួកគេ។ មិនតែប៉ុណ្ណោះ វាមានអត្ថប្រយោជន៏ ច្រើនខ្លាំង ជាងភេសជ្ជៈដទៃទៀត៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា