សុខភាព និង ផ្លូវភេទ

អ្នកវិទ្យាសាស្ត្រ រកឃើញថា ខ្សែភាពយន្តភ័យរន្ធត់ រំញោចតំបន់នៃខួរក្បាល ទាក់ទងនឹងការរស់រាន បង្កឲ្យមានការឆ្លើយតប យ៉ាងឆាប់រហ័ស

ហ្វាំងឡង់៖ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ខ្សែភាពយន្តដែលគួរឲ្យខ្លាច ជាអ្នករៀបចំសកម្មភាពនៅក្នុងខួរក្បាល ដើម្បីបង្កើនភាពរំភើបសកម្មភាពនេះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ អ្នកវិទ្យាសាស្ត្រ សម្រាប់អ្នកទស្សនារាប់លាននាក់ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រហ្វាំងឡង់បានគូសបញ្ជាក់ សកម្មភាពសរសៃប្រសាទ នៅក្នុងអ្នកចូលរួម នៅពេលពួកគេ បានមើលខ្សែភាពយន្តភ័យរន្ធត់ចំនួន២គឺ រឿង Insidious និង The Conjuring 2 ។ អ្នកចូលរួមក្នុងការសិក្សាត្រូវបានធ្វើឡើង នៅមន្ទីរពិសោធន៍ប្រព័ន្ធរំញោចអារម្មណ៍ របស់មនុស្សនៅ Turku បានបង្ហាញថាខួរក្បាលរំពឹងគិតជាប្រចាំ នូវសកម្មភាពឆ្លើយតប ទៅនឹងការគំរាមកំហែងតាមវិធី២យ៉ាង។

តំបន់នៃខួរក្បាលដែលពាក់ព័ន្ធ នឹងការយល់ឃើញ និងសោតទស្សន៍ត្រូវបានបង្កឡើង ក្នុងពេលលោតភ្លាមៗ អាចជួយឲ្យការឆ្លើយតបវិវត្តរហ័ស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ។

តំបន់ខ្លះក៏ត្រូវបានគេរកឃើញថា កាន់តែសកម្មក្នុងកំឡុងពេល នៃការភ័យរន្ធត់នឹងកើតមាន នៅពេលដែលការថប់បារម្ភកើនឡើង ជាលំដាប់ផ្តល់ឲ្យខួរក្បាលនូវ “ ការភ្ញាក់រលឹក” ។

ការឆ្លើយតបដ៏ធំបំផុតបានមកពីការមើលមិនឃើញ ឬបង្កប់ជាជាងអ្វីដែលពួកគេ បានឃើញនៅលើអេក្រង់ ។ លោកវេជ្ជបណ្ឌិត Matthew Hudson ជាអ្នកចិត្តវិទ្យានៅសាកលវិទ្យាល័យ Turku ក្នុងប្រទេសហ្វាំងឡង់បាននិយាយថា ខ្សែភាពយន្តភ័យរន្ធត់ ទាញយកផលចំណេញពីជំនាញនេះ ដើម្បីបង្កើនការរំភើបរបស់យើង ។ ការមើលខ្សែភាពយន្តភ័យរន្ធត់ ក៏ជាលេសមួយដើម្បីធ្វើឲ្យសង្គមមានមនុស្សជាច្រើន ចូលចិត្តមើលខ្សែភាពយន្តភ័ យរន្ធត់ជាមួយអ្នកដទៃជាជាងមើលខ្លួនឯង។

អ្នកស្ម័គ្រចិត្ត ៣៧ នាក់បានមើលខ្សែភាពយន្តភ័យរន្ធត់ James Wan ២ ដង ខណៈសកម្មភាពខួរក្បាលរបស់ពួកគេ ត្រូវបានវាស់ដោយប្រើរូបភាព អនុភាពមេដែកដែលវាស់សកម្មភាពខួរក្បាល ដោយរកមើលការផ្លាស់ប្តូរ ដែលទាក់ទងនឹងលំហូរឈាម៕ ដោយ៖លី ភីលីព

Most Popular

To Top