សុខភាព និង ផ្លូវភេទ

ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងដុតដៃដុតជើង ផលិតវ៉ាក់សាំង ការពារជំងឺបង្កឡើងដោយវីរុសកូរ៉ូណា

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក ទៅកាន់អូស្ត្រាលី កំពុងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី នៅក្នុងមហិច្ឆិតាមួយ ដោយចំណាយប្រាក់រាប់លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងមួយប្រភេទទប់ស្កាត់ការឆ្លងរាលដាលពីការផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា របស់ប្រទេសចិន ។

វីរុសប្រភេទថ្មីនេះ បានឆ្លងរាលដាលយ៉ាងរហ័ស គិតចាប់តាមពីចុងឆ្នាំមុន នៅក្នុងប្រទេសចិន ដោយបានសម្លាប់មនុស្សអស់ជាង៨០០នាក់ នៅដែនដីគោក និងបានឆ្លងជំងឺងជាង៣៧.០០០នាក់ ។ ករណីជាច្រើន ត្រូវបានគេរាយការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសជាច្រើនទៀត ។

ការផលិតវ៉ាក់សាំងណាមួយត្រូវប្រើពេលអស់ជាច្រើនឆ្នាំ ហើយងពាក់ព័ន្ធនឹងដំណើរការនៃការធ្វើតេស្តលើសត្វជាច្រើន ការវិនិច្ឆ័យលើមនុស្ស និងមានការអនុម័តតាមផ្លូវច្បាប់ ។

ប៉ុន្តែ ក្រុមការងារដែលជាអ្នកជំនាញការ កំពុងតែប្រឹងប្រែងដើម្បិផលិតឲ្យបានឆាប់បំផុត ដែលមានក្រុមអន្តរជាតិចម្រុះចូលរួមនៅពីក្រោយខ្នង ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី សង្ឃឹមថា អាចនឹងប្រើពេល៦ខែក្នុងការផលិតថ្នាំឲ្យបានរួចរាល់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top