រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ីតាលី គិតត្រឹមថ្ងៃអាទិត្យនេះ ដែលបាននាំមុខប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះ មានអ្នកស្លាប់ច្រើនបន្ទាប់ពីប្រទេសចិន ។
ចំនួននៃអ្នកស្លាប់ដែលគេរាប់ដឹង នៅក្នុងប្រទេសអ៊ីតាលីកើនឡើងជិត ៣ដង ដោយគិតចាប់ពី ១៣៣ដល់៣៦៦ នាក់ ហើយអ្នកឆ្លងជំងឺបានកើនឡើង ដែលក្នុងមួយថ្ងៃគិតនៅក្នុងកំណត់ត្រា ដែលមានពី ១.៤៩២ដល់៧.៣៧៥នាក់ ។
ផ្ទុះជំងឺនាពេលនេះ បានសម្លាប់មនុស្សអស់ប្រមាណ ៣.៨០០នាក់ និងបានឆ្លងលើសពី ១០៩.០០០នាក់ នៅក្នុងប្រទេសចំនួន៩៩ និងតំបន់ជាច្រើនទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា