សុខភាព និង ផ្លូវភេទ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ៊ីស្រាអ៊ែល ឆ្លងវីរុសកូរ៉ូណា

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា  រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី មានរោគសញ្ញាថា បានឆ្លងជំងឺ COVID-19  ។ ខាងការិយាល័យ របស់គាត់បានឲ្យដឹងដូច្នេះ ។ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បង្ខំឲ្យធ្វើចត្តឡីស័កដោយខ្លួនឯង ។

លោក Yaakov Litzman រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមេដឹកនាំបក្ស ជ្វីស នៃអ្នកបង្រួបបង្រួមសាសនាជ្វីប ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ជាមួយនឹងភរិយារបស់គាត់ ដែលជាអ្នកបានឆ្លងវីរុសកូរ៉ូណា ។

ក្រសួងសុខាភិបាល បានដាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សព្វផ្សាយជាផ្លូវការ នៅយប់ថ្ងៃពុធ និងឆ្លងមកដល់ថ្ងៃព្រហស្បតិ៍នេះថា “លោករដ្ឋមន្ត្រី និងភរិយារបស់គាត់ មានសុខភាពធម្មតា ហើយត្រូវបានទទួលការព្យាបាល ” ។

យោងតាមតួលេខផ្លូវការនាពេល បច្ចុប្បន្ននេះ អ៊ីស្រាអ៊ែល មានអ្នកដែលរកឃើញវត្តមាន វីរុសកូរ៉ូណាសរុបចំនួន៦.២១១នាក់ និង៣១នាក់ក្នុងចំណោម អ្នកមានផ្ទុកវីរុសនេះបានស្លាប់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top