ចិន៖អ្នកជំនាញជាន់ខ្ពស់របស់ TCM បាននិយាយថា រដ្ឋាភិបាលចិនបានទទួលស្គាល់ពីតួនាទី ដ៏សំខាន់ដែល TCM បានដើរតួក្នុងការព្យាបាលអ្នកជំងឺ COVID-19 និងបានបន្ថែមការព្យាបាលវីរុសទៅនឹងលក្ខណៈពិសេស នៃថ្នាំបុរាណចំនួន ៣ មុខយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
លោក Zhang Boli អ្នកស្រាវជ្រាវ នៃបណ្ឌិត្យសភាវិស្វកម្មចិន និងជាប្រធានសាកលវិទ្យាល័យធានជីននៃវេជ្ជសាស្ត្របុរាណចិនបាននិយាយថា ថ្នាំប៉ាតង់ចិនចំនួន ៣ គឺ ជឺ Jinhua Qinggan Granule, Lianhua Qingwen Capsule និង Xuebijing បានបង្ហាញប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺ COVID-១៩ ។ លោក Zhang បានបន្ថែមថា ការបន្ថែមការព្យាបាល COVID-១៩ ទៅនឹងលក្ខណៈ បច្ចេកទេសនៃថ្នាំទាំង៣ប្រភេទមានន័យថា ពួកគេអាចត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដើម្បីព្យាបាលអ្នកជំងឺ។
លោកបានអះអាងថា ថ្នាំមួយក្នុងចំណោមថ្នាំទាំង ៣ ប្រភេទគឺថ្នាំ Lianhua Qingwen បានទទួលការយល់ព្រមក្នុងទីផ្សារថៃ ហើយក្រុមអ្នកស្រាវជ្រាវបារាំង គ្រោងនឹងធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តក្នុងការប្រើប្រាស់វាដើម្បីព្យាបាលអ្នកជំងឺ។ បន្ទាប់ពីការស្រាវជ្រាវគ្លីនិកអស់រយៈពេលជាង ២ ខែមកយើងបានជ្រើសរើសថ្នាំចំនួន ៣ ប្រភេទក្នុងចំណោមថ្នាំ TCM រាប់រយមុខដែលមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺផ្តាសាយ៕



