ញូដេលី៖ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេសឥណ្ឌាបានធ្វើតេស្តរកឃើញមេរោគកូវីដ-១៩ ហើយរដ្ឋមន្រ្តីម្នាក់ទៀតបានស្លាប់ ដោយសារវីរុសនេះកាលពីថ្ងៃអាទិត្យ ដែលជាការបញ្ចប់នៃសប្តាហ៍ដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌា រហូតមកដល់ពេលនេះ។
លោក Amit Shah រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសនៅលើ បណ្តាញសង្គមធ្វីតធឺថា លោកត្រូវបានធ្វើតេស្តបន្ទាប់ពី បានវិវត្តរោគសញ្ញារបស់ជំងឺ Covid-19 ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដេលី។
លោករដ្ឋមន្រ្តីអាយុ ៥៥ ឆ្នាំរូបនេះ បានលើកឡើងថា “ខ្ញុំបានធ្វើតេស្តរកមេរោកកូវីដ-១៩នេះ ហើយត្រូវបានគេរកឃើញថា មានលក្ខណៈវិជ្ជមាន”៕ដោយ ឈូក បូរ៉ា