ការរួមភេទ ច្រើនតែត្រូវបានគេនិយាយថា ជារឿងសប្បាយ និងជាសកម្មភាពដែលមនុស្សភាគច្រើនចូលចិត្តបំផុត។ ដូច្នេះជាលទ្ធផលនៃការរួមភេទ ច្រើនតែជាការឈានដល់ចំណុចកំពូល និងបង្កើតបានជាភាពកាន់តែស្និទ្ធស្នាលជាមួយមិត្តប្រុស ឬប្តីទៀត។ យ៉ាងណាមិញ អ្វីដែលគេច្រើនតែមិនលើកយកមកនិយាយនោះ គឺការពិតមួយចំនួនដែលការរួមភេទ ឲ្យមនុស្សស្រីមួយចំនួនភ័យខ្លាច។
បញ្ហារូបសម្បត្តិរាងកាយ
ស្ត្រីជាច្រើនតែងមានអារម្មណ៍ មិនសូវស្រួលសោះអំពីទម្ងន់ រូបរាងកាយ ទំហំសុដន់ និងរូបរាងពេលគ្មានសម្លៀកបំពាក់តែម្តង។ អ្វីដែលជាបញ្ហាចំពោះការរួមភេទនោះ គឺការបើកភ្លើង ឬឲ្យដៃគូមើលឃើញរូបរាង គ្មានសម្លៀកបំពាក់របស់នាងតែម្តង។
ឈឺចាប់ខាងផ្លូវចិត្ត
ស្ត្រីច្រើនតែងាយរងបញ្ហាផ្លូវចិត្តណាស់ សម្រាប់ដៃគូរួមភេទរបស់ខ្លួន។ ស្ត្រីខ្លះ ព្យាយាមចៀសការរួមភេទ ដោយសារតែពួកគេ ខ្លាចមានបញ្ហាផ្លូវចិត្ត និងត្រូវការដោះស្រាយ នឹងបញ្ហាបាត់បង់ស្នេហា បើសិនជាអ្វីមិនដូចបំណងចង់បាន ចំពោះស្នេហាតែម្តង។
ផោមក្នុងពេលរួមភេទ
មិនខ្វល់ថាអ្នកផោម ឬបញ្ចេញខ្យល់អ្វីទេ ក្នុងពេលរួមភេទ វាច្រើនតែជារឿងមួយ គួរឲ្យភ័យខ្លាចចំពោះមនុស្សស្រីណាស់។ ភាពភ័យខ្លាចនេះច្រើនតែកើតមាន លើមនុស្សស្រីដែលមានរោគសញ្ញារបស់ជំងឺរលាកពោះវៀនដូចជា ការហើមពោះ ទល់លាមក ឬរាករូស និងផោមច្រើនតែម្តង។ មធ្យោបាយដើម្បីដោះស្រាយបញ្ហាភ័យខ្លាចនេះ គឺត្រូវញ៉ាំអាហារតិចៗ និងញ៉ាំតែបៃតង ឬតែខ្ញីរយៈពេលពីរបីម៉ោងមុនពេលរួមភេទ។
ការឆ្លងជំងឺកាមរោគ
រឿងដ៏គួរឲ្យខ្លាចមួយទៀត សម្រាប់ស្ត្រីនៅលីវ គឺការធ្វើតេស្ត រកជំងឺកាមរោគឃើញវិជ្ជមានតែម្តង។ ជំងឺកាមរោគមួយចំនួន ដូចជា ជំងឺប៉េសអាចឆ្លងបាន ទោះបីជាប្រើស្រោមអនាម័យហើយក៏ដោយ។ រឿងដែលសុវត្ថិភាព និងមិនឲ្យឆ្លងជំងឺកាមរោគ តែអាចមានភាពសកម្ម ខាងផ្លូវភេទទៀតនោះ គឺត្រូវមានស្នេហាស្មោះមួយនិងមួយ និងសួរប្រវត្តិផ្លូវភេទរបស់ដៃគូផង។
ការឈឺនៅទ្វារមាស
នេះគឺជាជំងឺមួយប្រភេទ ដែលសាច់ដុំក្នុងទ្វារមាសមានការកន្ត្រាក់ ឬរឹងជាប់ដោយខ្លួនឯង។ រឿងនេះច្រើនតែបង្កឡើងដោយ ការថប់អារម្មណ៍ ក្នុងពេលស៊កបញ្ចូលលិង្គក្នុងទ្វារមាសតែម្តង។
ខ្លាចការមានផ្ទៃពោះដោយចៃដន្យ
ការភ័យខ្លាចមួយនេះ ច្រើនតែកើតមានលើស្ត្រីមួយចំនួន ដែលធ្លាប់ឆ្លងការកាត់រំលូតកូន ឬធ្លាប់មានផ្ទៃពោះដោយចៃដន្យតែម្តង។ រៀបមួយដើម្បីលុបបំបាត់ ការភ័យខ្លាចនេះបាន គឺត្រូវប្រើប្រាស់ស្រោមអនាម័យជានិច្ចក្នុងពេលរួមភេទ និងសិក្សាពីរបៀប នៃការប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។
រួមភេទទាំងថប់អារម្មណ៍
ការថប់អារម្មណ៍នេះ មិនត្រឹមតែកើតមានលើមនុស្សប្រុសទេ តែមនុស្សស្រីក៏ជួបបញ្ហានេះដែរ។ ការបារម្ភថា អ្នកនឹងមិនអាច ធ្វើបានយ៉ាងល្អក្នុងពេលរួមភេទ ឬមិនអាចផ្តល់ការសប្បាយដល់ដៃគូនោះ គឺអាចប៉ះពាល់ដល់ជីវិតផ្លូវភេទអ្នកបាន។ មធ្យោបាយតែមួយ ដើម្បីចៀសផុតការថប់អារម្មណ៍នេះ គឺត្រូវនិយាយជាមួយដៃគូ និងអំពីអ្វីដែលអ្នកទាំងពីរចង់បាន៕ ប្រភព: health