អ្នកត្រូវតែប្រុងប្រយ័ត្ន មិនត្រូវឱ្យកូនមើលទូរទស្សន៍ iPad និងទូរស័ព្ទច្រើនទេ ព្រោះវាអាចប៉ះពាល់ ដល់កូនខ្លាំងណាស់។ តើវានឹងផ្តល់ផលវិបាកអ្វីខ្លះដល់កូនអ្នក?
បើកូនមើលច្រើន នោះវាងាយប៉ះពាល់ ដល់ភ្នែកកូនខ្លាំងណាស់ ដោយសារតែមើលយូរ នឹងធ្វើឱ្យភ្នែកនឿយហត់ ជាហេតុធ្វើឱ្យមើលអ្វីមិនច្បាស់ឡើយ។
វានឹងអាចធ្វើឱ្យកូនងាយធាត់ ព្រោះនៅពេលដែលគេ ប្រើគ្រឿងអេឡិចត្រូនិចទាំងនេះ គេនឹងអង្គុយតែមួយកន្លែង ជាហេតុអាចធ្វើឱ្យគេធាត់ ដោយសារគេ មិនបានធ្វើចលនាផ្សេងៗ។
វាក៏អាចធ្វើឱ្យកូនមានអារម្មណ៍មិនមូលដែរ ព្រោះចិត្តគេចង់តែលេងទេ ហើយមិនចង់ធ្វើអ្វីទាំងអស់។
វានឹងប៉ះពាល់ ដល់ខួរក្បាលកូនខ្លាំងណាស់ ជាហេតុធ្វើឱ្យគេងមិនលក់ ឬរៀនមិនចូលជាដើម ជាងនេះទៅទៀត ខួរក្បលគេនឹងចុះខ្សោយ ពីមួយថ្ងៃទៅមួយថ្ងៃ។
វាអាចនឹងធ្វើឱ្យកូនខូចបាន ព្រោះជួនកាល់គេអាចមើលប៉ះចំរឿង ដែលកូនក្មេងមិនគួរមើល ហើយក្រោយពេល ដែលគេមើលរួច រូបភាពទាំងនេះ នឹងស្ថិតក្នុងខួរក្បាលកូនជានិច្ច៕
ប្រភព៖health