ជំងឺមហារីកសួត គឺជាប្រភេទមហារីកទូទៅបំផុត។ មនុស្សប្រមាណ ៤៤ ៥00 នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺនេះជារៀងរាល់ឆ្នាំ នៅចក្រភពអង់គ្លេស។
ជាទូទៅ វាមិនមានសញ្ញា ឬរោគសញ្ញានៅដំណាក់កាលដំបូង នៃជំងឺមហារីកសួតនោះទេ ប៉ុន្តែមនុស្សជាច្រើន ដែលមានជំងឺនេះ នៅទីបំផុតវិវត្តរោគសញ្ញាដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការក្អកជាប់រហូត
- ក្អកចេញឈាម
- ថប់ដង្ហើម
- ការអស់កម្លាំង ដែលមិនអាចពន្យល់បាន
- ការស្រកទម្ងន់
- ការឈឺចាប់ ឬឈឺចាប់នៅពេលដកដង្ហើម ឬក្អក។
អ្នកគួរតែទៅជួបគ្រូពេទ្យ ប្រសិនបើអ្នក មានរោគសញ្ញាទាំងនេះ។
ប្រភេទនៃជំងឺមហារីកសួត
មហារីកដែលចាប់ផ្តើមពីសួត ត្រូវបានគេហៅថា មហារីកសួតដំបូង។ ជំងឺមហារីកដែលរាលដាល ពីសួតពីកន្លែងមួយទៅកន្លែងផ្សេងទៀត នៅក្នុងរាងកាយ ត្រូវបានគេស្គាល់ថា ជាមហារីកសួតក្រោយ។
អ្នកណាងាយរងផលប៉ះពាល់?
ជំងឺមហារីកសួត ជារឿយៗប៉ះពាល់ដល់មនុស្សចាស់។ វាកម្រណាស់ ចំពោះមនុស្សដែលមានអាយុក្រោម ៤០ ឆ្នាំ ហើយអត្រានៃជំងឺមហារីកសួត មានការកើនឡើងយ៉ាងខ្លាំង ជាមួយនឹងអាយុ។ ជំងឺមហារីកសួត ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាទូទៅ ក្នុងមនុស្សដែលមានអាយុពី ៧០-៧៤ ឆ្នាំ។
ទោះបីជាអ្នកដែលមិនជក់បារី អាចមានជំងឺមហារីកសួតក៏ដោយ ក៏ការជក់បារី គឺជាមូលហេតុចម្បង (មានរហូតដល់ ៨៥% នៃករណី) ។ នេះដោយសារតែការជក់បារី ពាក់ព័ន្ធនឹងសារធាតុពុលខុសៗគ្នា ជាទៀងទាត់៕
ប្រភព៖ health