សុខភាព និង ផ្លូវភេទ

ថ្នាំពន្យារកំណើត ធ្វើឱ្យស្ត្រីឡើងទម្ងន់មែនទេ?

មិនមែនទេ ប៉ុន្តែ ប្រសិនបើទ្រនិចនាឡិកា ឡើងខ្ពស់ជាងអ្វីដែលអ្នកចង់បាន នោះអ្នកប្រហែលជា មិនអាចបន្ទោស លើកញ្ចប់ថ្នាំនោះឡើយ តែមួយមុខឡើយ។

វេជ្ជបណ្ឌិត Vanessa Dalton ជំនួយការសាស្រ្តាចារ្យផ្នែកសម្ភព និងរោគស្ត្រី នៅឯសាកលវិទ្យាល័យសុខភាព Michigan បាននិយាយថា ជាទូទៅ ចំពោះស្ត្រីដែលប្រើថ្នាំពន្យារកំណើត មនុស្សជាច្រើននឹង ក៏អាចបាត់បង់ទម្ងន់ដូចនឹងការឡើងទម្ងន់ដែរ។

ទោះបីជាស្ត្រីមួយចំនួន ទទួលបានទម្ងន់បន្ថែម នៅពេលកំពុងប្រើថ្នាំក៏ដោយ វាពិបាកក្នុងការនិយាយថា ថ្នាំគ្រាប់នេះពិតជាដើមហេតុណាស់។ លោកវេជ្ជបណ្ឌិតបាននិយាយថា ស្ត្រីមិនមានទំនោរ នឹងឡើងទម្ងន់លើសពីពេលនោះទេ ហើយពួកគេអាចនឹង បន្ទោសថ្នាំគ្រាប់ នៅពេលវាមិនមែនជាមូលហេតុ។

ពួកគេអាចធ្វើលំហាត់ប្រាណបានតិច ឬពួកគេបានផ្លាស់ប្តូរ ចំណីអាហាររបស់ពួកគេ តាមរបៀបណាមួយ។

ទោះបីជាថ្នាំនេះ ធ្វើឲ្យមនុស្សពីរបីនាក់ឡើងទម្ងន់ក៏ដោយ យើងនិយាយអំពី ១ ឬ ២ គីឡូប៉ុណ្ណោះ មិនមែន ១០ ឬ ២០ នោះឡើយ។

ករណីលើកលែងមួយ គឺការចាក់ថ្នាំបង្ការកំណើត Depo-Provera ។ លោកវេជ្ជបណ្ឌិតនិយាយថា “Depo ប្រហែលជា ធ្វើឲ្យមនុស្សឡើងទម្ងន់តិចតួច។ ហើយវាក៏មិនច្បាស់លាស់ដែរ។ ការចាក់ថ្នាំនេះ អាចបង្កើនការរក្សារាវ និងចំណង់អាហារ។ ដូច្នេះ ប្រសិនបើអ្នកមានបញ្ហានៃទម្ងន់ គិតអំពីថាតើ Depo គួរតែជាជម្រើស គ្រប់គ្រងកំណើតរបស់អ្នកដែរឬទេ៕ ប្រភព៖ health

Most Popular

To Top