ទឹកភ្លោះ ដើរតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការការពារទារករបស់អ្នក ឲ្យមានសុវត្ថិភាព និងសុខភាពល្អ អំឡុងពេលមានផ្ទៃពោះ។
ទឹកភ្លោះ ជួយធ្វើឲ្យទារកមានភាពកក់ក្តៅ និងផាសុកភាពនៅក្នុងពោះ
• វាដើរតួនាទីជាអ្នកទទួលសម្ពាធ ឬការរងរបួសនានា ពីបរិកាសកាសខាងក្រៅ ជាពិសេស ពេលម្តាយទទួលរងការប៉ះទង្គិចចំផ្ទៃពោះ
• ទឹកភ្លោះ ដើរតួនាទីជាសារធាតុប្រេងរំអិល ដែលជួយការពារការជាប់គ្នារវាងសរីរាង្គពោះម្តាយ និងកូនក្នុងផ្ទៃ
• ទឹកភ្លោះ ជួយកុមាររីកលូតលាស់បានល្អ
• ទឹកភ្លោះ អនុញ្ញាតឲ្យកូនរបស់អ្នកធ្វើចលនា ហាត់ប្រាណ និងកម្រើកដៃជើងបានដោយសេរី
• ទឹកភ្លោះ ការពារកូនរបស់អ្នកពីការឆ្លងមេរោគនានា៕ប្រភព៖health