សុខភាព និង ផ្លូវភេទ

ជួយចែករំលែក! ចង់ព្យាបាលអាការៈឈឺ អញ្ចាញឆាប់រហ័ស កុំរំលងអត្ថបទនេះ

មូលហេតុទូទៅបំផុត ដែលបណ្ដាលឱ្យឈឺអញ្ចាញ គឺបញ្ហាមាត់ធ្មេញ រួមទាំងជំងឺរលាកអញ្ចាញធ្មេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកអាចបំបាត់ការឈឺ ចាប់បានយ៉ាងងាយដោយខ្លួនឯង ជាមួយរូបមន្តបែបធម្មជាតិ មួយចំនួន ប៉ុន្តែប្រសិនបើស្ថានភាព នៃបញ្ហាហាក់ដូចជាមិនប្រសើរឡើង សោះ ចូរកុំប្រញាប់ទៅជួបពិនិត្យ ជាមួយគ្រូពេទ្យជំនាញ ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្ត បែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំបាត់ អាការៈឈឺអញ្ចាញឆាប់រហ័ស ៖

១. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំមួយចំនួនលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។ ប៉ុន្តែត្រូវប្រាកដថា អ្នកបានលាបទឹកឃ្មុំលើអញ្ចាញទៀងទាត់ និងមិនមែនលើធ្មេញឡើយ។

២. ខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅឧណ្ហៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរអោយសឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៣. អំបិលនិងទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ​​​ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់អោយក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយថ្នមៗត្រង់អញ្ចាញដែលហើមឈឺ។ ទុកចោលសម្រាប់រយៈពេលប៉ុន្មានវិនាទីសិនសឹមខ្ពុរលាងសម្អាតមាត់ចេញជាមួយទឹកធម្មតា។

៤. ទឹកខ្មេះផ្លែប៉ោម

លាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយក្នុងទឹក ១ កែវ។ កូរអោយសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះជាការស្រេច។

៥. ប្រើប្រាស់កញ្ចប់តែតូចៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែមួយកញ្ចប់តូចក្នុងទឹកក្ដៅដាំពុះ។ រងចាំរយៈពេល ២ នាទីក្រោយសឹមយកកញ្ចប់តែចេញហើយទុកអោយត្រជាក់។ បន្ទាប់មកស្អំកញ្ចប់តែនោះលើអញ្ចាញសម្រាប់រយៈពេល ៥ នាទីជាការស្រេច។

៦. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។

៧. ម្ស៉ៅ Baking soda

លាយម្ស៉ៅ baking soda ជាមួយទឹកធម្មតារហូតក្លាយជាល្បាយខាប់ៗ សឹមលាបម៉ាស្សាលើអញ្ចាញដែលឈឺ រួចខ្ពុរសម្អាតមាត់ចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចលាយម្ស៉ៅ baking soda ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ កូរអោយសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយ។

៨. រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយដោយថ្នមៗលើអញ្ចាញធ្មេញដែលឈឺនិងទុកចោលសម្រាប់រយៈពេល ៥ នាទី។ ខ្ពុរសម្អាតមាត់ចេញជាមួយទឹកក្ដៅឧណ្ហៗ៕

ដោយ ៖health

Most Popular

To Top