ស៊ុយអែត៖ការសិក្សារកឃើញរបស់អ្នកវិទ្យាសាស្រ្តថា អាហារពេលល្ងាចនិងភេសជ្ជៈខាងក្រៅអាចជួយឲ្យអ្នកគេងលក់ស្រួល និងមានអារម្មណ៍ស្រស់ស្រាយជាងមុន ប៉ុន្តែការទៅទទួលទានអាហារពេលថ្ងៃត្រង់ក៏មានឥទ្ធិពលផ្ទុយ និងធ្វើឲ្យអ្នកកាន់តែអស់កម្លាំង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Karolinska ប្រទេសស៊ុយអែតបានសិក្សាពីអាកប្បកិរិយា និងការងងុយគេងរបស់មនុស្សពេញវ័យដែលធ្វើការនៅប្រទេសស៊ុយអែតចំនួន ៦៤១ នាក់ជាពិសេសនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ យោងតាមក្រុមដឹកនាំដោយBenjamin Holdingបានឲ្យដឹងថាភាពងងុយគេងអាចធ្វើឲ្យចុះខ្សោយសមត្ថភាពនៃការយល់ដឹងការលើកទឹកចិត្ត និងអាកប្បកិរិយារួមទាំងបំណងប្រាថ្នារបស់យើងក្នុងការទំនាក់ទំនងសង្គមជាមួយអ្នកដទៃ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទំនាក់ទំនងរវាងសកម្មភាពសង្គម និងភាពងងុយគេងជាបន្តបន្ទាប់ និងរយៈពេលនៃការគេងមានភាពស្មុគស្មាញ និងពឹងផ្អែកលើពេលវេលានៃថ្ងៃ។ ការចេញទៅទទួលទានអាហារពេលថ្ងៃត្រង់អាចធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលរសៀល និងគេងតិចនៅពេលយប់ការចេញទៅទទួលទានអាហារពេលល្ងាចអាចធ្វើឲ្យអ្នកស្រស់ស្រាយនិងគេងលក់ស្រួល។
យោងទៅតាមអ្នកនិពន្ធថា កត្តារកឃើញដែលអាចរំខានដល់ សកម្មភាពសង្គមអាចជួយដោះស្រាយអត្រាកើនឡើងនៃភាពឯកោ និងភាពឯកោសង្គម៕ដោយ៖លី ភីលីព