ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ ដែលអ្នកមិនគួរញ៉ាំច្រើនឡើយ ព្រោះអាចប៉ះពាល់ដល់ក្រពះ ។ តើមានអ្វីខ្លះទៅ?
ទឹកដោះគោអាចជួយការពារក្រពះ របស់អ្នកបាន ប៉ុន្តែប្រសិនជាអ្នកញ៉ាំខុសរបៀប នោះនឹងអាចបំផ្លាញក្រពះអ្នកវិញ ។ ដូចនេះ ទឹកដោះគោ អ្នកមិនគួរពិសា ក្នុងពោះទទេរទេ ព្រោះអាចធ្វើឲ្យជំងឺក្រពះអ្នកកាន់តែធ្ងន់ធ្ងរ ។ បើអ្នកចង់ឲ្យវាការពារក្រពះ អ្នកគួរតែញ៉ាំក្នុងពេល ដែលបរិភោគអាហាររួច ។
បង្អែម ជារបស់ដែលមនុស្ស គ្រប់រូបចូលចិត្តពិសា ។ ប៉ុន្តែចំពោះអ្នកដែលមានជំងឺក្រពះ មិនគួរញ៉ាំច្រើននោះទេ ព្រោះសារធាតុស្ករចូលក្នុងក្រពះច្រើនពេក នឹងធ្វើឲ្យក្រពះអ្នកមិនស្រួលឡើយ ។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការបរិភោគ ទើបអាចការពារក្រពះអ្នកឲ្យមានសុខភាពល្អបាន ៕
ប្រភព ៖ health