ភាគច្រើននៃពួកយើង សុទ្ធតែស្គាល់ដំឡូងបារាំង និងដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរ របស់អាហារមើមនេះចំពោះសុខភាព។ ប៉ុន្តែទោះបីជាឧស្សាហ៍ ទទួលទានញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ប្រហែលជាមិនធ្លាប់ ចាប់អារម្មណ៍ពីផលល្អ នៃសំបកដំឡូងបារាំង ចំពោះសក់និងស្បែកឡើយ។
ខាងក្រោមនេះជារបៀបប្រើប្រាស់ សំបកដំឡូងបារាំងពង្រឹងសក់ ហើយធ្វើឱ្យស្បែកសស្អាតជាងមុន ៖
១. សម្រាប់ស្បែកកាន់តែសជាងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតសំបកដំឡូងបារាំងសិន បន្ទាប់មកដុសផ្នែកខាងក្នុង នៃសំបកដំឡូងបារាំងលើស្បែក។ ត្រូវប្រាកដថាសំបកដំឡូង នៅស្រស់មានជាតិសំណើម។ អ្នកអាចបន្ថែមទឹកក្រូចឆ្មារ បន្តិចលើសំបកដំឡូងបារាំង ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតស្បែកមុខ ចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តជាប្រចាំរហូតដល់ ទទួលបានលទ្ធផលគាប់ចិត្ត។
២. សម្រាប់ពង្រឹងសុខភាពសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសំបកដំឡូងបារាំងឱ្យម៉ដ្ឋ។ បន្ទាប់មកពូតយកទឹក រួចលាបទឹកដំឡូងបារាំង ស្រស់លើស្បែកក្បាល។ ម៉ាស្សាសម្រាប់រយៈពេល យ៉ាងហោចណាស់ ៥នាទី និងទុកចោលសម្រាប់រយៈពេល ១៥នាទីទៀត សឹមលាងសម្អាតចេញ ជាមួយទឹកក្ដៅឧណ្ហៗ។
៣. សម្រាប់ដោះស្រាយបញ្ហាសក់ស្កូវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្ងោរសំបកដំឡូងបារាំង រួចត្រងយកទឹក។ ក្រោយពេលកក់សក់ ចូរលាងសម្អាតសក់ជាមួយ ទឹកដំឡូងបារាំងដែលបាន ត្រងនោះជាការស្រេច ៕
ប្រភព៖ Health