ខ្សាច់នៅក្នុងភ្នែកអាចបង្កឱ្យមានការឈឺចាប់ដែលអាចបណ្តាលឱ្យឆ្កូតកែវភ្នែក ឬឆ្លងមេរោគ។ ការព្យាបាលជាបឋមឱ្យបានត្រឹមត្រូវមានសារសំខាន់ណាស់ក្នុងការបន្ថយគ្រោះថ្នាក់នៃការរបួសភ្នែក ឬឆ្លងមេរោគ។ ពេលដែលមានរបស់ប្លែកចូលទៅក្នុងភ្នែក នឹងអាចធ្វើឱ្យមានការឆ្កូតឬដាច់រហែកជាច្រើន។ ការព្យាបាលសម្រាប់ករណីខ្សាច់ចូលភ្នែកគឺដោយការលាងសម្អាតភ្នែក។
ឧបករណ៍ដែលត្រូវប្រើ
- ពែងទឹក
- ទឹកដប ឬ ទឹកបើកពីរ៉ូប៊ីណេ
- សាប៊ូសម្លាប់បាក់តេរី
វិធីសាស្ត្រ៖
១. លាងសម្អាតដៃរបស់អ្នកដោយប្រើសាប៊ូសម្លាប់បាក់តេរី។ បន្ទាប់មកលាងសម្អាតពែងដោយប្រើសាប៊ូសម្លាប់មេរោគ ហើយលាងទឹកជម្រះជាតិសាប៊ូឱ្យស្អាត។
២. ចាក់ទឹកឱ្យពេញមាត់កែវដោយប្រើទឹកដប ប៉ុន្តែបើអ្នកគ្មានទឹកដបទេ អ្នកអាចប្រើទឹកបើកពីរ៉ូប៊ីណេបាន ប៉ុន្តែត្រូវបើកទឹកទុកឱ្យហូរចោលរយៈពេល ១ នាទី សិន មុននឹងបង្ហូរចូលពែង (ដើម្បីជៀសវាងពីការប្រើសារធាតុផ្សេងៗដែលនៅក្នុងទឹកដែលជាប់មកជាមួយពេលទឹកដក់ជាប់នៅក្នុងបំពង់)។
៣. ដាក់ពែងនោះលើកន្លែងរាបស្មើ។ បន្ទាប់មកឱនដាក់ភ្នែករបស់អ្នកក្នុងទឹកនោះ។
៤. ព្រិចភ្នែករបស់អ្នកពេលដែលអ្នកជ្រមុជវាក្នុងទឹកដើម្បីជួយយកខ្សាច់នោះចេញ។ ជាធម្មតា វាចំនាយពេលពី ១០ ទៅ ២០ នាទី ដើម្បីលាងជម្រះខ្សាច់ចេញអស់ ប៉ុន្តែអ្នកអាចលាងភ្នែករបស់អ្នករហូតដល់ ១៥ នាទី។
៥. ពិនិត្យរកសញ្ញានៃការឆ្លងមេរោគក្នុងរយៈពេល ៤៨ ម៉ោង ក្រោយពេលយកខ្សាច់ចេញពីក្នុងភ្នែក។ គ្រប់ពេលដែលមានរបស់ប្លែកអ្វីមួយប៉ះត្រូវនឹងភ្នែក ឱកាសនៃការឆ្លងនឹងកើតមានឡើង។
សញ្ញានៃការឆ្លងមេរោគ មានដូចជា ភ្នែកឡើងក្រហម, ហើម, និងឈឺចាប់៕ ប្រភព៖health