ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបប្រើអំបិលក្នុងជីវភាពរស់នៅ របស់អ្នក។ វាជាគ្រឿងទេសដែលមានប្រយោជន៍ បំផុតក្នុងផ្ទះបាយ។ តើវាមានប្រយោជន៍អ្វីខ្លះទៅ?
ប្រសិនជាសាច់របស់អ្នកដាក់ក្លាសេយូរ ប្រែជាដុំទឹកកក។ អ្នកអាចដាក់សាច់នោះចូលទៅក្នុងទឹក រួចរោយអំបិលបន្តិចពីលើ នោះវានឹងឆាប់រលាយ ហើយសាច់នោះនឹងមានលក្ខណៈស្រស់ទៀតផង។ ម្យ៉ាងទៀត បើក្រោយពេលដែលអ្នកចៀន ឬប្រើខ្ទះរួច វាមានលក្ខណៈខ្លោច អ្នកអាចរោយអំបិលពីលើ រួចចាក់ទឹកចូល ហើយក្រឡុកវាចុះឡើងៗចំនួន១០នាទី។ បន្ទាប់មក អ្នកអាចយកវាទៅលាងសម្អាតតាមបែបធម្មតាបាន នោះវានឹងងាយស្រួល លាងសម្អាត ហើយមានលក្ខណៈភ្លឺរលោងទៀតផង៕ប្រភព៖health