សុខភាព និង ផ្លូវភេទ

កូនមិនទាន់ គ្រប់៣ឆ្នាំ មិនគួរឲ្យញ៉ាំផ្លែឈើ ២នេះទេ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ២ប្រភេទ ដែលអ្នកមិនគួរឲ្យកូនក្រោមអាយុ៣ឆ្នាំញ៉ាំ។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយមិនគួរឲ្យកូនបរិភោគផ្លែឪឡឹកឡើយ ព្រោះអាចធ្វើឲ្យកូនងាយហើមពោះខ្លាំងណាស់ ថែមទាំងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនល្អឡើយ។ ជាពិសេស ក្នុងផ្លែឪឡឹកនេះ មានផ្ទុកសារធាតុស្ករខ្ពស់ ដោយអាចធ្វើឲ្យក្រពះកូនពិបាកទទួលយក ហើយបំលែងជាខ្លាញ់។ មិនត្រឹមតែប៉ុណ្ណោះ នឹងបង្អាក់មិនឲ្យរាងកាយកកូនទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងពេលឲ្យកូនបរិភោគឪឡឹក។
  2. ផ្លែគូលេន ក៏អ្នកម្តាយមិនគួរឲ្យកូនញ៉ាំច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុស្ករខ្ពស់។ នៅពេលដែលកូនបរិភោគច្រើន នឹងធ្វើឲ្យសារធាតុស្ករក្នុងរាងកាយកូនប្រែជាចុះខ្លាំងទៅវិញ។ ជាហេតុដែលធ្វើឲ្យកូនអាចកើតមានអាការៈខ្វះជាតិស្ករបាន៕ប្រភព៖health.

Most Popular

To Top