តើអ្នកកំពុងជួបបញ្ហា កម្រិតនៃអ័រម៉ូន estrogen ឡើងខ្ពស់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រី របស់អ្នកចេះតែរមាស់ ស្បែកមែនទេ?) កម្រិតនៃអ័រម៉ូន estrogen ឡើងខ្ពស់ខុសធម្មតា បង្កើនហានិភ័យ នៃបញ្ហាសុខភាពផ្សេងទៀត គួរឱ្យព្រួយបារម្ភ ។ ក្រៅពីការប្រើប្រាស់ថ្នាំ អ្នកក៏អាចរក្សាកម្រិតធម្មតា នៃអ័រម៉ូន estrogen តាមរយៈរបបអាហារផងដែរ ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអាហារ ដែលអ្នកគួរទទួលទាន ដើម្បីកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen ៖
១. បន្លែប្រភេទ Cruciferous
រួមមានស្ពៃក្ដោប ប្រូខូលី ឬផ្កាខាត់ណាខៀវ ពន្លកផ្កាស្ពៃ និងផ្កាខាត់ណាជាដើមសុទ្ធតែមានផ្ទុកសមាសធាតុ sulfur ក៏ដូចជា indole-3-carbinol ដែលជួយកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen បានយ៉ាងប្រសើរ។
២. ផ្លែបឺរ
ផ្លែបឺរ គឺមានផ្ទុកនូវជាតិខ្លាញ់សុខភាពល្អ ដែលអាចជួយក្នុងការផលិត នូវកូឡេស្តេរ៉ូលល្អ ចាំបាច់នៅពេលសំយោគអ័រម៉ូន ។ ហើយការសំយោគអ័រម៉ូន គឺជួយធ្វើអោយចរន្តឈាម រត់មានភាពល្អប្រសើរ ព្រមទាំងកម្រិតការ បញ្ចេញអ័រម៉ូនផ្សេងៗ ។ លើសពីនេះទៅទៀត ផ្លែបឺរក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម វីតាមីន E អាស៊ីតហ្វូលិក ជាតិសសៃ ម៉ាញ៉េស្យូម និងវីតាមីន B ដែលចាំបាច់ក្នុងការគ្រប់គ្រងកម្រិតត្រឹមត្រូវ នៃអ័រម៉ូនផងដែរ។
៣. ផ្លែប៉ោម
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ! ក្រៅពីជួយកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen ហើយនោះ ការទទួលទានផ្លែប៉ោមក៏ទប់ស្កាត់ការស្រូបយកផងដែរ។
៤. ត្រីសាលម៉ុន
ត្រីសាលម៉ុនមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ចំពោះបេះដូងនិងខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលល្អប្រសើរជួយក្នុងការគ្រប់គ្រងកម្រិតនៃអ័រម៉ូនផងដែរ។ ត្រីសាលម៉ុនមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់ណាស់ក្នុងដំណើរការសំយោគកូឡេស្តេរ៉ូលនិងអ័រម៉ូន។
៥. ការ៉ុត
មានផ្ទុកសារធាតុ beta-carotene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលបង្កឡើងដោយសារកម្រិតនៃអ័រម៉ូន estrogen ខ្ពស់ខុសធម្មតា។
៦. គ្រាប់ល្ង
ជាប្រភពនៃសារធាតុ lignans ដែលជួយរក្សាកម្រិតត្រឹមត្រូវនៃអ័រម៉ូន estrogen ក្នុងរាងកាយ។ ដូច្នេះកុំរួមបញ្ចូលគ្រាប់ល្ងក្នុងរបបអាហារប្រចាំថ្ងៃ។
៧. សណ្ដែកសៀង
ជាប្រភពដ៏ប្រសើរនៃសារធាតុ phytoestrogens ដែលជួយរារាំងការផលិតអ័រម៉ូន estrogens របស់រាងកាយ។
៨.បន្លែបៃតង
អាហារមានផ្ទុកសម្បូរ ទៅដោយសារធាតុចិញ្ចឹម ដូចជាបន្លែបៃតងជាជម្រើស ដ៏ប្រសើរសម្រាប់រក្សាតុល្យភាព អ័រម៉ូន ។ ហើយក៏ព្រោះតែវាក៏មានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្ម ព្រមទាំងលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងបន្ថយស្ត្រេស ការទទួលទានបន្លែបៃតង អាចជួយគ្រប់គ្រង កម្រិតនៃអ័រម៉ូន cortisol និងតុល្យភាពនៃអ័រម៉ូន estrogen៕
ប្រភព ៖ Health