ផ្កាក្រចកគឺជាចំណុចសៗនៅលើក្រចកដៃរបស់អ្នក។ វាឧស្សាហ៍កើតមានឡើងណាស់តែមិនមានបង្ករគ្រោះថ្នាក់នោះទេ។ ជាទូទៅវាកើតឡើងដោយសារការក្រចកមានរបួស ដូចជាការបុកទង្គិចត្រូវអ្វីមួយដោយអ្នកមិនចាប់អារម្មណ៍។ ការបួសស្បែកគល់ក្រចកក៏អាចបង្ករឱ្យមានផ្កាក្រចកពេលដែលក្រចកដុះចេញមកក្រៅបានដែរ។ ដោយសារតែក្រចកធម្មតាត្រូវការរយៈពេលជាច្រើនសប្តាហ៍ក្នុងការលូតលាស់ អ្នកនឹងមិនឃើញផ្កាក្រចករហូតទាល់តែរយៈពេលប៉ុន្មានសប្តាហ៍កន្លងផុតទៅ ចាប់តាំងពីអ្នកធ្វើឱ្យក្រចករបួសដោយមិនចាប់អាម្មណ៏។
ប៉ុន្តែប្រសិនបើអ្នកមានផ្កាក្រចកនៅគ្រប់ម្រាមឬមានច្រើនលើម្រាមតែមួយនោះ វាអាចជាសញ្ញានៃបង្វះជាតិស័ង្កសី, ប្រូតេអ៊ីន, ឬកាល់ស្យូម។ ពេលខ្លះវាគឺជារោគសញ្ញានៃជំងឺក្រិនថ្លើម (cirrhosis) ប៉ុន្តែវាកម្រជាសញ្ញាដំបូងនៃជំងឺនេះណាស់ ហើយវាច្រើនតែលេចចេញនៅពេលរោគសញ្ញាសំខាន់ៗកើតឡើងរួចហើយ៕ប្រភព៖health