សុខភាព និង ផ្លូវភេទ

កូវីដ-១៩ បង្កើនការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ចំពោះស្ត្រីមានផ្ទៃពោះ និងក្រោយពេល សម្រាលកូន

ជំងឺរាតត្បាតនេះពិតជាបង្ក ការលំបាកសម្រាប់មនុស្សគ្រប់គ្នា – ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះ វារឹតតែត្រូវការតស៊ូខ្លះ បន្ថែមទៀត ដើម្បីអាចនាំយកទារកចូលមកកាន់ ពិភពលោកនេះ ជាពិសេសអ្នកដែលមានសុខភាពផ្លូវចិត្តស្រាប់។

Brittney Pohler ជំនួយការគ្រូពេទ្យឯកទេសខាងរោគស្ត្រីដែលទទួលការបណ្តុះបណ្តាលនៅមហាវិទ្យាល័យរដ្ឋតិចសាសបាននិយាយថា “រឿងមួយដែលខ្ញុំបានកត់សម្គាល់ និងឃើញកាន់តែច្រើន និងយកចិត្តទុកដាក់ជាងនេះទៅទៀត គឺចំនួនស្ត្រីដែលមានការថប់បារម្ភ និងធ្លាក់ទឹកចិត្ត”។

Brittney Pohler និយាយថា ភាពឯកោដោយសារការរក្សាគម្លាត សុវត្ថិភាពសង្គម និងការចាកឆ្ងាយពីមនុស្សម្នា គឺពិបាកសម្រាប់សុខភាពផ្លូវចិត្ត។ អ្នកម៉ាក់ទើបសម្រាលកូនមិនអាចធ្វើពិធីបង្កក់កូន ឬការជួបជុំធំៗដែលមានមនុស្សច្រើន ជាពិសេសមិនបានទទួលការអបអរសាទរពីមិត្តភក្តិថែមទៀតផង។ វាអាចធ្វើឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អតាមដែលអាចធ្វើទៅបាន ប៉ុន្តែឥឡូវនេះពួកគេក៏មានអារម្មណ៍ឯកា និងគិតថា “បានចាក់សោរនៅខាងក្នុងផ្ទះរបស់ពួកគេសម្រាប់ការមានផ្ទៃពោះដ៏ធំមួយ”។

ជាការពិតណាស់ ម្តាយថ្មោងថ្មីក៏មាន អារម្មណ៍ពីផលប៉ះពាល់នៃភាពឯកោផងដែរ។ អ្នកម៉ាក់មិនអាចចេញដើរក្រៅមកជាមួយទារកទើប នឹងកើតបានទេ ហើយអ្នកក៏ប្រហែលជាមិនមានក្រុមគ្រួសារ ឬមិត្តភក្តិមកសួរសុខទុកដូច ដែលអ្នកបានធ្វើពីមុនមកដែរ ដូច្នេះវាឯកកោខ្លាំងណាស់ ចំពោះស្ត្រីទាំងនេះ។ លោកអ្នកអាចធ្វើការ ពិនិត្យ និងកែសម្រួលការរស់នៅខ្លះៗ ដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកកំឡុងពេលមាន ជំងឺរាតត្បាតនេះ។ ចូរធ្វើឱ្យប្រាកដថា អ្នកគេងលក់ស្រួល សម្រាកគ្រប់គ្រាន់ និងញ៉ាំអាហារ ដែលមានតុល្យភាព និងសុខភាពល្អល្អ៕ប្រភព៖health

Most Popular

To Top