សុខភាព និង ផ្លូវភេទ

ជួយចែករំលែក! ចង់ឱ្យធ្មេញសស្អាត បែបធម្មជាតិ កុំរំលងអត្ថបទនេះ

នរណាដែលមិនចង់មានធ្មេញស ស្អាតគ្មានពណ៌លឿង? ទោះជាផលិតផលធ្វើឱ្យធ្មេញស មានដាក់លក់មិនខ្វះ ពេញទីផ្សារក៏ដោយ ប៉ុន្តែភាគច្រើន នៃផលិតផលទាំងនោះ អាចជះឥទ្ធិពលវិជ្ជមានគួរឱ្យបារម្ភ។ កុំបារម្ភ! ប្រសិនបើអ្នកចង់បានធ្មេញសស្អាត គួរឲ្យទាក់ទាញដោយមិនចាប់បាច់ ចំណាយប្រាក់អស់ច្រើន ហើយមិនប៉ះពាល់អ្វីចំពោះសុខភាពនោះ ចូរសាកល្បងរូបមន្ត តាមបែបធម្មជាតិ ដែលវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងខាងក្រោមនេះ ៖

១. ខ្ញីនិងអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនខ្ញីមួយដុំតូចឱ្យម៉ដ្ឋ រួចបន្ថែមអំបិល ១ចុងស្លាបព្រាកាហ្វេចូល និងបន្ថែមទឹកក្រូចឆ្មារស្រស់បន្តិច។ កូរឱ្យសព្វ សឹមប្រើប្រាស់ល្បាយជាថ្នាំដុសធ្មេញ។

២. ស្លឹកជីអង្កាមនិងប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនស្លឹកជីអង្កាមប៉ុន្មានស្លឹករួចបន្ថែមប្រេងដូងចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើធ្មេញដោយប្រើច្រាស់ដុសធ្មេញ។ កុំប្រើប្រាស់ស្លឹកជីអង្កាមច្រើនពេក ត្រឹមពី ៣ ទៅ ៥ ស្លឹក គឺប្រសើរហើយ។

៣. ម្សៅកាកាវនិងទឹក ឬប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅកាកាវជាមួយប្រេងដូង ឬទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ។ ដុសធ្មេញជាមួយល្បាយដូចពេលធម្មតា។

៤. ទឹកខ្មេះផ្លែប៉ោមនិងម្សៅ Baking soda

លាយម្សៅ Baking soda ១ ស្លាបព្រាកាហ្វេ ជាមួយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមដុសធ្មេញជា​​មួយល្បាយនិងខ្ពុរសម្អាតមាត់ជាមួយទឹកធម្មតាឱ្យបានច្រើនដង។

៥. ម្ស៉ៅ Baking soda និងអំបិល

រូបមន្តនេះមិនត្រឹមតែជួយធ្វើអោយធ្មេញសប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកម្ចាត់កំណកកំបោរជាប់ធ្មេញផងដែរ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅ baking soda ចំនួន ១ ស្លាបព្រាបាយ ជាមួយអំបិលមួយច្បិចដៃ ហើយដាក់ល្បាយនេះលើច្រាសដុសធ្មេញ រួចចាប់ផ្ដើមដុសសម្អាតធ្មេញរបស់អ្នកជាមួយល្បាយនេះដូចធម្មតាជាការស្រេច។ ទោះជាយ៉ាងណាមិនត្រូវដុសសម្អាតធ្មេញជាមួយម្ស៉ៅ baking soda លើសពី ១ ដង ក្នុងមួយសប្តាហ៍ឡើយព្រោះវាអាចបណ្ដាលឱ្យខូចកាចាធ្មេញ។

សម្គាល់៖ អ្នកមិនគួរអនុវត្តរូបមន្តខាងលើលើសពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលច្រើនជាង ៥ សប្តាហ៍ឡើយ។ ប្រសិនបើកំឡុងពេលអនុវត្តអ្នកជួបប្រទះអាការៈឈឺចាន់ ឬស្រៀវធ្មេញខ្លាំង ចូរបញ្ឈប់ការអនុវត្តភ្លាម៕

ដោយ ៖ Health

Most Popular

To Top