ការស្រាវជ្រាវមួយបានរកឃើញថា សមាសធាតុត្រូវបានរកឃើញ នៅខាងក្នុងសត្វឃ្មុំអាចជួយដោះស្រាយនូវជំងឺមហារីកសុដន់ បានយ៉ាងស្រួលដោយមិនបង្កគ្រោះថ្នាក់ ដល់កោសិកាដែលមានសុខភាពល្អថែមទៀតផង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញមកពីសាកលវិទ្យាល័យ Western Australia បានប្រើពិសពីឃ្មុំ៣១២ត្រូវបានរកឃើញនៅទីក្រុង Perth ខាងលិចអូស្ត្រាលី អៀរឡង់ និងអង់គ្លេស ដែលជាផ្នែកមួយនៃការស្រាវជ្រាវ។ក្រុមអ្នកវិទ្យាសាស្ត្របាន ធ្វើតេស្តិ៍លើផលប៉ះពាល់នៃពិសលើ ប្រភេទមហារីកសុដន់ផ្សេងៗគ្នាមានការព្យាបាលមានកំណត់ – ពួកគេបានរកឃើញថា វាបានបំផ្លាញដុំសាច់និងកោសិកាមហារីកយ៉ាងឆាប់រហ័ស។
មុនពេលការសិក្សានេះគ្មាននរណាម្នាក់បានប្រៀបធៀប ផលប៉ះពាល់នៃពិសរបស់សត្វឃ្មុំឬសមាសធាតុផ្សំនៃពិសដែលហៅថា មេទីទីនលើប្រភេទមហារីក និងកោសិកាធម្មតាទេ។ អ្នកស្រាវជ្រាវអាចទាញយកសារធាតុមេទីល ពីក្នុងពិសបង្កើតវាឡើងវិញហើយ បន្ទាប់មកប្រើវាដើម្បីសម្លាប់កោសិកាមហារីកបានរហូតដល់ ១០០ ភាគរយដោយ មិនមានឥទ្ធិពលលើកោសិកាធម្មតា៕


