សុខភាព និង ផ្លូវភេទ

បេក្ខភាពផលិតវ៉ាក់សាំងមួយ របស់អាមេរិក ឈានដល់ដំណាក់កាលចុងក្រោយ នៃការសាកល្បង

បរទេស៖ខណៈដែលក្រុមអ្នកស្រាវជ្រាវ នៅទូទាំងសហរដ្ឋអាមេរិកកំពុងបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីផលិតឲ្យបានវ៉ាក់សាំងការពារកូវីដ១៩ នៅថ្ងៃនេះទីភ្នាក់ងារចិនស៊ិនហួបានសរសេរថា ក្នុងនោះមានបេក្ខភាពមួយដែលបានចាប់ផ្តើមសាកល្បងដំណាក់កាលទី ៣ របស់ខ្លួនទៅហើយ។

វិទ្យាស្ថានសុខភាពអាមេរិកបាននិយាយថា ការសាកល្បងព្យាបាលនៅតាមកន្លែងជាច្រើន ដើម្បីវាយតម្លៃវ៉ាក់សាំងការពារកូវីដ១៩ ដែលត្រូវបានគេស្គាល់ថា AZD1222។

ដំណាក់កាលចុងក្រោយនេះចាប់ផ្តើម ចុះឈ្មោះអ្នកស្ម័គ្រចិត្តមនុស្សពេញវ័យប្រមាណ ៣០០០០ នាក់នៅ ៨០ កន្លែងក្នុងសហរដ្ឋអាមេរិកដើម្បីវាយតម្លៃថា តើវ៉ាក់សាំងមួយនេះមានប្រសិទ្ធភាពលើមនុស្សបាន ក្នុងកម្រិតទុកចិត្តបានឬអត់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top