ចង់កម្ចាត់មុនក្បាលខ្មៅលើចង្កាមិនពិបាកឡើយ! គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗកម្ចាត់មុនក្បាលខ្មៅលើចង្កា ៖
១. ទឹកឃ្មុំនិងទឹកដោះគោស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់ ១ ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមដាក់ល្បាយកម្ដៅឱ្យរលាយចូលគ្នាសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ ទុកឱ្យល្បាយចុះត្រជាក់សិន សឹមលាបលើកន្លែងដែលទទួលរងផលប៉ះពាល់។ បន្ទាប់មកប្រើប្រាស់ក្រដាសជូតមាត់ដែលមានសភាពរឹងបន្តិចសង្កត់ពីលើ។ ទុកឱ្យស្ងួតសម្រាប់រយៈពេលប្រហែល ២០ នាទី។ សឹមបកចេញថ្នមៗនិងលាងសម្អាតចេញជាមួយទឹកត្រជាក់។
២. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺសម្អាតមុខឱ្យស្អាតជាមុនសិន សឹមជូតផ្ដិតថ្នមៗឱ្យស្ងួត។ បន្ទាប់មកបន្តក់ទឹកក្រូចឆ្មារស្រស់ក្នុងបរិមាណសមល្មមលើដុំសំឡី រួចផ្អឹបវាលើមុនក្បាលខ្មៅសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ អនុវត្តបានច្រើនដងតាមតម្រូវការ រួចប្រើប្រាស់ទឹកក្ដៅឧណ្ហៗលាងសម្អាតចេញ។
៣. ផ្នែកពណ៌សនៃស៊ុត
អ្នកត្រូវលាងសម្អាតមុខឱ្យស្អាតជាមុនសិន សឹមផ្ដិតថ្នមៗឱ្យស្ងួតតាមក្រោយ។ លាបផ្នែកពណ៌សនៃស៊ុតដែលកូរវឹករួចលើចង្កា បន្ទាប់មកដាក់ក្រដាសជូតមាត់រឹងមួយបន្ទះពីលើ ហើយលាបផ្នែកពណ៌សនៃស៊ុតថែមមួយជាន់ទៀត។ ទុកចោលរហូតដល់ស្ងួត សឹមបកចេញថ្នមៗ។
៤. ទឹកឃ្មុំនិងម្សៅឈើអែម
ជាដំបូងត្រូវសម្អាតចង្កាឱ្យស្អាតសិន បន្ទាប់មកលាងម្សៅឈើអែម ១ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ លាបល្បាយលើចង្កាកន្លែងដែលមានមុនក្បាលខ្មៅ បន្ទាប់មកបិតក្រដាសជូតមាត់ដែលមានសភាពរាងរឹងបន្តិចពីលើមួយជាន់។ ទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី ឬរហូតដល់ស្ងួត សឹមបកចេញថ្នមៗ។
៥. ប្រទាលកន្ទុយក្រពើ
លាយជែលប្រទាលកន្ទុយក្រពើស្រស់ចំនួន ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ចំនួនពី ២ ទៅ ៣ ដំណក់។ កូរអោយសព្វ សឹមលាបទឹកល្បាយលើមុន ឬតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលរហូតដល់ស្បែកស្រូបយកជាតិល្បាយ។ ហើយដើម្បីកម្ចាត់ក្បាលខ្មៅអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុនក្បាលខ្មៅ និងទុកចោលសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តរាល់ថ្ងៃជាប្រចាំដើម្បីទទួលបានស្បែកស្រស់ថ្លារលោងស្អាត។ប្រភព៖health