អាមេរិក៖រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក “FDA” ព្រមានពីអនាម័យលាងដៃដែលវេចខ្ចប់ក្នុងកំប៉ុងស្រាបៀរ និងកញ្ចប់អាហារ សម្រន់របស់កុមារ នៅពេលកញ្ចប់ទាំងនេះអាចធ្វើឲ្យមនុស្សច្រឡំយកទៅបរិភោគអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
រដ្ឋបាលចំណីអាហារនិងឪសថ អាមេរិកបាននិយាយថា ខ្លួនបានរកឃើញថា ទឹកអនាម័យលាងដៃមួយចំនួនកំពុងត្រូវបានគេវេចខ្ចប់ក្នុងកំប៉ុងស្រាបៀរ ដបវ៉ូដាកា និងសូម្បីតែស្បៀងអាហាររបស់កុមារទៀតផង។ ម៉ូដែលមួយចំនួនត្រូវ បានគេដាក់ឈ្មោះដូចជា Chocolate bars, Mike & Ikes, Blow Pops, Tootsie Rolls, Smarties និងស្ករគ្រាប់ផ្សេងទៀត។
ទីភ្នាក់ងារនេះបាននិយាយថា ការវេចខ្ចប់មានភាពច្របូកច្របល់ អាចជាករណីអ្នកប្រើប្រាស់ជាពិសេសក្មេងដើម្បីទទួលយកផលិតផល ដែលអាចបណ្តាល ឲ្យស្លាប់។ ក្រុមមន្រ្តីនិយាយថា ការប៉ះពាល់នឹងទឹកអនាម័យលាងដៃ ដោយប្រើមេតាណុលអាចបណ្តាល ឲ្យចង្អោរក្អួតចក្ខុវិស័យ ព្រិលភ្នែកខ្វាក់ប្រកាច់សន្លប់បាត់ស្មារតីខូចខាតដល់ ប្រព័ន្ធសរសៃ ប្រសាទកណ្តាល និងរហូតដល់ស្លាប់៕ដោយ៖លី ភីលីព



