សុខភាព និង ផ្លូវភេទ

បរិភោគមាន់បំពងច្រើន ផ្នូរនឹងឆាប់រត់មករកអ្នក

មាន់បំពងគឺជាចំណូលចិត្ត របស់មនុស្សភាគច្រើន ព្រោះវាមានរសជាតិឆ្ងាញ់ ប៉ុន្តែតើអ្នកដឹងទេថាវាជាអាហារ ដែលអ្នកមិនគួរបរិភោគបំផុត ព្រោះវាអាចបំផ្លាញសុខភាព អ្នកដោយមិនដឹងខ្លួនក្រោយ ពេលដែលអ្នកពិសារច្រើនរួច។ ដូចនេះតើវាផ្តល់ផលវិបាកដល់អ្នកអ្វីខ្លះ?

ធ្វើឱ្យធាត់

នៅក្នុងអាហារបំពងទាំងនោះ មានអាស៊ីតខ្លាញ់ខ្ពស់ណាស់ ហើយពិបាករំលាយទៀត ហើយអាហារដែលគ្មានជាតិខ្លាញ់ខ្ពស់ ក្រោយពេលដែលបំពងរួចនឹង មានអាស៊ីតខ្លាញ់ច្រើនដូចគ្នា ដូចនេះក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឱ្យអ្នកឡើងទម្ងន់។

មានសារធាតុពុលក្នុងខ្លួន

អាហារបំពងគឺគ្មានអនាម័យឡើយ ដោយជួនកាលគេអាចយក របស់ដែលជិតខូចមកបំពងឱ្យអ្នកបរិភោគ ឬខ្លាញ់ដែលគេយកមកបំពង មិនបានផ្លាស់ប្តូរឡើយ គេតែងតែយកខ្លាញ់ដែលប្រើយូរមកបំពង នោះក្រោយពេលដែលអ្នកបរិភោគរួច វានឹងនាំយកសារធាតុពុលទាំងឡាយ ចូលទៅក្នុងខ្លួនអ្នកអស់ជាមិនខាន។

មានជំងឺបេះដូង

ការស្រាវជ្រាវថ្មីបានបញ្ជាក់ថា ៣៥% នៃអ្នកដែលមានជំងឺបេះដូង គឺកើតមកពីការពិសារអាហារបំពងច្រើន ហើយបើនៅតែបន្តបរិភោគកាន់តែច្រើនទៅៗ នោះជំងឺបេះដូងនឹងកាន់តែធ្ងន់ធ្ងរទៅៗ។

មិនងាយរំលាយអាហារ

វានឹងធ្វើឱ្យពោះវៀន និងក្រពះអ្នកមានសម្ពាធ ឬធ្វើឱ្យវាមានរបួស ដោយសារតែអាហារ ដែលមានខ្លាញ់ច្រើនពិបាក ក្នុងការរំលាយណាស់ដូចនេះ នៅពេលដែលពោះវៀន និងក្រពះខិតខំធ្វើការខ្លាំង វានឹងងាយប៉ះពាល់ណាស់។

នាំយកជំងឺមហារីក

ក្រោយពេលដែលខ្លាញ់ទាំងនោះប្រើយូរ វានឹងមានសារធាតុជាច្រើន ដែលអាចបំផ្លាញសុខភាពអ្នក ដូចនេះបើគេនៅតែប្រើទៀត ប្រើរហូតដល់ខ្មៅ នោះជំងឺមហារីក នឹងរត់មករកអ្នកហើយ ៕

ប្រភព៖ Health

Most Popular

To Top