ដើម្បីបង្កើនការផលិតកូឡាជែន ក្នុងរាងកាយអ្នកមិនចាំបាច់ ត្រូវលេបថ្នាំគ្រាប់កូឡាជែនដែលមានតម្លៃថ្លៃៗឡើយ! នោះក៏ព្រោះតែអាហារមួយចំនួន មានប្រសិទ្ធខ្ពស់ក្នុងការបង្កើនបរិមាណកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិ ដែលជួយអោយស្បែកក្មេងជាងវ័យ ហើយសុខភាពសន្លាក់និងសក់រឹងមាំ។
ខាងក្រោមនេះជាអាហារដែល ជួយបង្កើនការផលិតកូឡាជែន ៖
១. បន្លែបៃតង
ជាអាហារដែលអ្នកចាំបាច់គួរ រួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីបង្កើនការផលិតកូឡាជែន។ អាហារនេះមានផ្ទុក សម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់ ការផលិតកូឡាជែន។
២. តែបៃតង
សារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងតែបៃតងមិនត្រឹមតែ ជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលបំផ្លាញកោសិកាស្បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការ ផលិតកូឡាជែនផងដែរ។ ការទទួលទានតែបៃតងពី ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃត្រូវបានណែនាំ ប៉ុន្តែមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយកាហ្វេអ៊ីនឡើយ។ អ្នកចាញ់កាហ្វេអ៊ីនក៏មិនគួរទទួលទាន តែបៃតងច្រើនពេកដែលចៀសវាងគេងមិនលក់។
៣. បន្លែនិងផ្លែឈើពណ៌ក្រហម
ការរួមបញ្ចូលបន្លែផ្លែឈើពណ៌ក្រហម ក្នុងរបបអាហារប្រចាំថ្ងៃអាច ជួយប្រយុទ្ធប្រឆាំងបញ្ហាស្បែកយារធ្លាក់។ នេះក៏ព្រោះតែអាហារប្រភេទនេះ មានផ្ទុកសារធាតុ lycopene ដែលជួយបង្កើនការផលិតកូឡាជែនគួរឱ្យកត់សម្គាល់។
៤. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាព ស្បែកទប់ស្កាត់ការបំផ្លាញកូឡាជែន។
៥. ផ្លែឈើប្រភេទ Citrus
រួមមានក្រូច ទំពាំងបាយជូរ និងក្រូចឆ្មារជាដើមសុទ្ធតែមានផ្ទុកវីតាមីន C ខ្ពស់ដែលជួយបង្កើនការផលិតកូឡាជែន។
៦. តែស
ការទទួលទានតែសមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារប្រូតេអ៊ីនកូឡាជែនក្នុរាងកាយ។ តែសក៏ជាប្រភពដ៏ល្អបំផុតនៃសារធាតុ polyphenols ជួយទប់ស្កាត់អង់ស៊ីមមួយចំនួនមិនឱ្យបំបែកកូឡាជែន។
៧. ខ្ទឹមស
ក្រៅពីជួយបន្ថែមក្លិននិងរសជាតិ ដល់អាហារហើយនោះ ខ្ទឹមសក៏បង្កើនការផលិតកូឡាជែនផងដែរ។ ខ្ទឹមសមានផ្ទុកសារធាតុ sulfur ដែលអាចបញ្ឈប់ការបំបែកកូឡាជែន៕
ប្រភព៖ Health