ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពី ផ្លែឈើដែលមិនអាច ទុកក្នុងទូរទឹកកក។ តើមានអ្វីខ្លះទៅ?
-អ្នកមិនគួរទុកផ្លែចេកក្នុងទូរទឹកកកឡើយ ព្រោះផ្លែឈើមួយនេះប្រតិកម្ម ជាមួយនឹងសីតុណ្ហភាពទាប។ នៅពេលដែលអ្នកទុកក្នុងទូរទឹកកក នឹងធ្វើឲ្យផ្លែចេកនេះ ងាយឡើងស្នាមអ៊ុចខ្មៅ និងរលួយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកក្រៅទូរទឹកកក ទើបមិនងាយខូច។
-អ្នកមិនគួរយកផ្លែក្រូចទៅ ក្លាសេក្នុងទូរទឹកកកឡើយ ព្រោះសារធាតុខ្លាញ់ដែលមានលើ សំបកក្រូចនោះអាចជ្រាបចូល ទៅក្នុងសាច់ក្រូច ក្រោយពេលដែលអ្នកទុកក្នុងទូរទឹកកក។ ជាហេតុដែលធ្វើឲ្យផ្លែក្រូចនោះ អាចប្រែរសជាតិជាល្វីងបាន។
-ផ្លែប៊័រដែលមិនទាន់ទុំ មិនអាចទុកក្នុងទូរទឹកកកឡើយ ព្រោះនៅពេលដែលវាស្ថិតក្នុង សីតុណ្ហភាពទាប អាចធ្វើឲ្យផ្លែប៊័រនោះមិនងាយទុំ។ ដូចនេះ នៅពេលដែលវាប្រែជាទុំ ទើបអ្នកអាចទុកក្នុងទូរទឹកកកបាន។
-អ្នកក៏មិនអាចទុកផ្លែធុរ៉េន ដែលមិនទាន់ទុំក្នុងទូរទឹកកកដែរ ព្រោះវាអាចធ្វើឲ្យផ្លែឈើ មួយនេះមិនអាចទុំបាន ថែមទាំងអាចធ្វើឲ្យរលួយផងដែរ។
-ផ្លែស្វាយក៏មិនគួរទុកក្នុងទូរទឹកកកដែរ ព្រោះអាចធ្វើឲ្យសាច់នៃ ផ្លែឈើមួយនេះញ៉ាំទៅមិនឆ្ងាញ់ឡើយ ដោយមានសារធាតុទឹកក្នុងនោះ។ ដូចនេះ ផ្លែឈើ៥ប្រភេទខាងលើនេះ អ្នកមិនអាចទុកក្នុងទូរទឹកកកឡើយ ៕
ប្រភព៖ Health