សុខភាព និង ផ្លូវភេទ

ជួយចែករំលែក! ចង់ចៀសផុតបញ្ហាអតុល្យភាពអ័រម៉ូន គួរទទួលទានអ្វីខ្លះ?

ការរក្សាបាននូវតុល្យភាព ឬកម្រិតត្រឹមត្រូវនៃអ័រម៉ូន គឺសំខាន់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរសម្រស់ស្រស់ស្អាត។អ័រម៉ូនដើរតួនាទីចាំបាច់ទាំងក្នុងការគ្រប់គ្រងអារម្មណ៍ រក្សាទម្ងន់ត្រឹមត្រូវ ទប់ស្កាត់បញ្ហាសុខភាពបន្តពូជ និងរក្សាដំណើរការមុខងារប្រក្រតីរបស់រាងកាយចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះហើយទើបការរក្សាបាននូវតុល្យភាពអ័រម៉ូនជាអ្វីដែលអ្នកមិនគួរធ្វេសប្រហែលមើលរំលងឡើយ។ ប៉ុន្តែធ្វើយ៉ាងណាទើបអាចរក្សាតុល្យភាពអ័រម៉ូនបាន? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងអាហារដែលជួយគ្រប់គ្រងការផលិត ក៏ដូចជាតុល្យភាពនៃអ័រម៉ូន ៖ 

១. ប្រេងដូង

មានផ្ទុកអាស៊ីត lauric ដែលអាចជួយព្យាបាលស្បែកនិងផ្ដល់អត្ថប្រយោជន៍រក្សាតុល្យភាពអ័រម៉ូន។ ម្យ៉ាងវិញទៀតប្រេងដូងក៏មានលក្ខណៈសម្បត្តិសម្លាប់បាក់តេរីនិងពពួកវីរុសផ្សេងៗក្នុងរាងកាយ ហើយជួយបង្កើនកម្រិតថាមពល សម្រួលការរំលាយអាហារ និងការដុតរំលាយអាហារក្នុងពេលជាមួយគ្នាផងដែរ។

២. គ្រាប់អាល់ម៉ុន

ប្រសិនស្បែករបស់អ្នកឡើងមុន ឬជាំជាញឹកញាប់ ចូរព្យាយាមរួមបញ្ចូលគ្រាប់អាល់ម៉ុនក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែគ្រាប់ធញ្ញជាតិនេះបង្កើនអ័រម៉ូន adiponectin ក្នុងរាងកាយដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមដូច្នេះកម្រិតអាំងស៊ុយលីននឹងមានស្ថេរភាព។

៣. ឈើអែម

គ្រឿងទេសនេះអាចជួយឱ្យស្បែកភ្លឺរលោងស្រស់ថ្លា រក្សាតុល្យភាពអ័រម៉ូន បង្កើនភាពមានកូនបាន និងថែមទាំងជួយឱ្យអារម្មណ៍មានស្ថេរភាពទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរួមបញ្ចូលឈើអែមក្នុងរបបអាហារប្រចាំថ្ងៃ។

៤. ផ្លែបឺរ

ផ្លែបឺរ គឺមានផ្ទុកនូវជាតិខ្លាញ់សុខភាពល្អដែលអាចជួយក្នុងការផលិតនូវកូឡេស្តេរ៉ូលល្អចាំបាច់នៅពេលសំយោគអ័រម៉ូន។ ហើយការសំយោគអ័រម៉ូន គឺជួយធ្វើអោយចរន្តឈាមរត់មានភាពល្អប្រសើរ ព្រមទាំងកម្រិតការបញ្ចេញអ័រម៉ូនផ្សេងៗ។ លើសពីនេះទៅទៀត ផ្លែបឺរក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម វីតាមីន E អាស៊ីតហ្វូលិក ជាតិសសៃ ម៉ាញ៉េស្យូម និងវីតាមីន B ដែលចាំបាច់ក្នុងការគ្រប់គ្រងកម្រិតត្រឹមត្រូវនៃអ័រម៉ូនផងដែរ។

៥. បន្លែបៃតង

អាហារមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាបន្លែបៃតងជាជម្រើសដ៏ប្រសើរសម្រាប់រក្សាតុល្យភាពអ័រម៉ូន។ ហើយក៏ព្រោះតែវាក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងបន្ថយស្ត្រេស ការទទួលទានបន្លែបៃតងអាចជួយគ្រប់គ្រងកម្រិតនៃអ័រម៉ូន cortisol និងតុល្យភាពនៃអ័រម៉ូន estrogen៕ប្រភព៖health

Most Popular

To Top