គ្រប់យ៉ាងដែលដាក់ ចូលមាត់ទំពារ របស់មនុស្សប្រុស អាចត្រូវបានចាត់ទុកថា មានឥទ្ធិពលទៅលើចិត្តគំនិត និងរាងកាយរបស់គេ ។ ហេតុដូច្នេះហើយ អ្នកគួរតែជ្រើសរើស អាហារទទួលទាន ដោយប្រុងប្រយ័ត្នផង ជាពិសេសអាហារណា ដែលមានជីវជាតិ និងផ្តល់មុខងារកាន់តែល្អ ដល់ប្រព័ន្ធរាងកាយទាំងអស់ផង។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមបង្ហាញ អំពីអាហារដែលល្អបំផុត សម្រាប់សុខភាពបុរស ដែលអ្នកអាចគិតគូរពិចារណាបាន៖
ទ្រទ្រង់ដល់សុខភាពបេះដូង
ត្រីសម្បូរទៅដោយសារធាតុ Eicosapentaenoic Acid (EPA) និង Docosahexaenoic Acid (DHA) ដែលវាសុទ្ធសឹងតែជាអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយឲ្យ បុរសមានសុខភាពល្អ ។ ការញ៉ាំអាហារត្រី សម្បូរសារធាតុខ្លាញ់ទាំងនេះ អាចជួយបន្ថយការកើតជំងឺ គាំងបេះដូងបានបាន ដោយសារតែវាជួយបំបាត់ ការកកកុញកំណក នៅសរសៃឈាមអាក់ទែ ព្រមទាំងជួយកុំឲ្យកើតជំងឺ ដាច់សរសៃឈាមខួរក្បាលថែមទៀត។
ការពារក្រពេញប្រូស្តាត
គ្រាប់សណ្តែកដី ឬគ្រាប់ផ្លែឈើ ផ្ទុកទៅដោយសារធាតុសេឡេញ៉ូម ដែលជាជាតិរ៉ែមួយប្រភេទ ត្រូវបានគេអះអាងថា ជួយបន្ថយការកើតជំងឺមហារីក ក្រពេញប្រូស្តាតបាន។ អ្នកជំនាញនិយាយថា គ្រាប់ស្វាយចន្ទី ឬសណ្តែកផ្ទុកទុកទៅដោយជាតិសេឡេញ៉ូមភាគច្រើន ហើយវានឹងក្លាយទៅជារបាំង ការពារក្រពេញប្រូស្តាតមិនឲ្យកើតមហារីកបាន។ មានគ្រាប់ផ្លែឈើច្រើនណាស់ ដែលត្រូវបានគេស្គាល់ថាអាចជួយទ្រទ្រង់ ដល់សុខភាពក្រពេញប្រូស្តាតបានដូចជា គ្រាប់ល្ពៅ គ្រាប់ល្ង និងគ្រាប់ផ្កាឈូករ័ត្នជាដើម។
ជួយឲ្យមានអារម្មណ៍ល្អ
ការប្រែប្រួលយ៉ាងខ្លាំង នៃកម្រិតជាតិស្ករក្នុងឈាម អាចជាឥទ្ធិពលមួយ ទៅលើរឿងជាច្រើន ក្នុងនោះក៏មានអារម្មណ៍ របស់មនុស្សយើងដែរ។ មធ្យោបាយដ៏ល្អមួយ ក្នុងការជួយថែរក្សា កម្រិតជាតិស្ករ ក្នុងឈាម និងអារម្មណ៍នៅល្អនោះ គឺការញ៉ាំអាហារសម្បូរជាតិសរសៃ ។ ជាតិសរសៃនេះ គឺជាកាបូអ៊ីដ្រាតមួយប្រភេទ ដែលមិនអាចរំលាយបាន តែវានឹងជួយបង្ការកុំឲ្យជាតិស្ករ ក្នុងឈាមឡើងខ្ពស់បាន ។ ក្រៅពីនេះ ជាតិសរសៃដែលរលាយវិញ អាចធ្វើឲ្យបុរសមានអារម្មណ៍សប្បាយចិត្ត ហើយក៏ការពារពួកគេពីការញ៉ាំ អាហារច្រើនជ្រុលរហូត ដល់ធាត់បានដែរ។
សរុបសេចក្តីទៅ របបអាហារដែលត្រឹមត្រូវ គឺជារឿងសំខាន់ណាស់ ដើម្បីជួយជំរុញដល់សុខភាពកានតែល្អ ។ បុរសអាចទទួលបានប្រយោជន៍ ពេញលេញពីការញ៉ាំអាហារទៀងទាត់ ជាពិសេសអាហារ ដែលបានរៀបរាប់ខាងលើនេះតែម្តង ៕
ដោយ ៖ health
