សុខភាព និង ផ្លូវភេទ

ខ្លី តែមានប្រយោជន៍ខ្លាំង ៖ វិធីគ្រប់គ្រងសម្ពាធឈាម របស់អ្នកឱ្យមានប្រសិទ្ធភាព

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (Centers for Disease Control and Prevention) បាននិយាយថា ការផ្លាស់ប្តូររបៀបរស់នៅ គឺជាគន្លឹះដ៏សំខាន់ ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។

តាមរយៈការរក្សាសម្ពាធឈាមឱ្យបានល្អ អ្នកអាចបន្ថយហានិភ័យផលប៉ះពាល់ នៃជំងឺលើសឈាម ដែលរួមមានការកើនឡើងហានិភ័យ នៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់អ្នក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (Centers for Disease Control and Prevention) បានណែនាំថា ៖

  • ត្រូវប្រាកដថា របបអាហាររបស់អ្នកមានអំបិល ខ្លាញ់ និងកូលេស្តេរ៉ុលទាបបំផុត
  • ត្រូវបញ្ចូលផ្លែឈើស្រស់ និងបន្លែឱ្យបានច្រើនចូលក្នុងអាហារ និងអាហារសម្រន់
  • ចូរធ្វើឱ្យសកម្ម និងដើរយ៉ាងលឿនពេញមួយថ្ងៃ
  • កុំ​ជក់បារី ប្រសិនបើអ្នកធ្វើ សូមឈប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ប្រភព៖health

Most Popular

To Top