ប្រវែងរបស់លិង្គ អាចនឹងខ្លីជាងមុនមួយ ទៅពីរសង់ទីម៉ែត្រ ហើយរឿងនេះ អាចដោយសារតែមូលហេតុជាច្រើន។ ជាធម្មតា ការប្រែប្រួលទំហំរបស់លិង្គ អាចតូចជាងមុនមួយសង់ទីម៉ែត្រ តែក៏អាចតិចជាងនេះបានដែរ។ យ៉ាងណាមិញ លិង្គដែលខ្លីជាងមុនបន្តិចបន្តួចនឹង គ្មានអ្វីប៉ះពាល់ដល់ភាពសកម្ម និងការរីករាយចំពោះជីវិតផ្លូវភេទដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការធ្វើឲ្យលិង្គខ្លី ឬស្វិតជាងមុន អាចដោយសារតែរឿងខាងក្រោមនេះ៖
អាយុច្រើន
កាលណាអាយុកាន់តែច្រើន លិង្គ និងពងស្វាស អាចនឹងតូចជាងមុនបន្តិច។ ហេតុផលមួយគឺថា វាជាការកើនឡើង នូវជាតិខ្លាញ់ក្នុងសរសៃឈាម ដែលជាហេតុនាំឲ្យលំហូរឈាម ទៅលិង្គមានការថយចុះ។ រឿងនេះក៏អាចធ្វើឲ្យស្វិត ដល់កោសិកាសាច់ដុំ សម្រាប់ធ្វើឲ្យលិង្គរឹងដែរ។ រយៈពេលយូរៗទៅ ការសម្លាកដោយសារតែរបួសតិចតួច លើលិង្គក្នុងពេលរួមភេទ ឬការលេងកីឡា អាចបណ្តាលឲ្យសម្លាកនោះ កើនឡើងកាន់តែច្រើន រហូតដល់រំខាន ដល់ភាពរឹងរបស់លិង្គបាន ដូច្នេះវាក៏នាំឲ្យទំហំ របស់លិង្គតូចជាងមុនដែរ។
ការធាត់ជ្រុល
បើសិនជាអ្នកធាត់ឡើងទម្ងន់ ជាពិសេសក្បាលពោះផ្នែកខាងក្រោម លិង្គអាចនឹងចាប់ផ្តើម មើលទៅខ្លីជាងមុនហើយ។ នេះដោយសារតែ បន្ទះខ្លាញ់ក្បាលពោះ ចាប់ផ្តើមគ្របដណ្តប់ លើគល់លិង្គបន្ថែម។ នៅពេលអ្នកសម្លឹងមើលទៅ គឺឃើញលិង្គ ហាក់បីដូចជាតូចជាងមុនតែម្តង។ ក្នុងករណីបុរសដែលធាត់ខ្លាំង ជាតិខ្លាញ់អាចនឹងគ្របដណ្តប់ ទៅលើលិង្គស្ទើរតែទាំងអស់។
ការវះកាត់ក្រពេញប្រូស្តាត
បុរសស្ទើរតែ ៧០ភាគរយហើយ ដែលជួបបញ្ហាលិង្គខ្លីជាងមុន ក្រោយពីវះកាត់ មហារីកក្រពេញប្រូស្តាតចេញ។ អ្នកវិទ្យាសាស្រ្ត ក៏មិនច្បាស់ថា ហេតុអ្វីបានជាលិង្គខ្លីជាងមុន ក្រោយពីវះកាត់បែបនេះនោះទេ។ ប៉ុន្តែហេតុផលមួយ គឺដោយសារតែភាពមិនធម្មតា នៃការកន្ត្រាក់របស់សាច់ដុំ ក្នុងតំបន់ក្រលៀនតែម្តង។
ភាពពិបាកធ្វើឲ្យលិង្គឡើងរឹង ក្រោយវះកាត់រួច អាចដោយសារតែជាលិការ ធ្វើឲ្យលិង្គឡើងរឹងកង្វះអុកស៊ីសែន និងទៅជាស្វិតទៅៗតែម្តង៕ ប្រភព៖ health