សុខភាព និង ផ្លូវភេទ

សម្រាប់បុរសៗ ចង់បានផ្លូវភេទខ្លាំង គ្រាន់តែព្យាយាម ញ៉ាំអាហារពីរមុខនេះរាល់ថ្ងៃទៅ នឹងដូចបំណងហើយ

ថ្នាំបំប៉ន សម្រាប់ប៉ូវសុខភាពផ្លូវភេទបុរស កំពុងតែរីកលូតលាស់ខ្លាំង នៅលើទីផ្សារ ប៉ុន្តែហេតុអ្វីបានជាអ្នក មិនព្រមសាកល្បងនូវជីវជាតិ ដែលមានក្នុងចំណីអាហារ តែអាចជំរុញដល់សុខភាពផ្លូវភេទខ្លាំង ដូចគ្នាដែរ ទៅនៅពេលញ៉ាំវាបានទៀងទាត់? មិនខ្វល់ថា អ្នកកំពុងតែស្វែងរកវិធីសាស្រ្ត ដើម្បីពង្រឹងដល់សុខភាព មេជីវិតឈ្មោលកាន់តែល្អទេ តែការព្យាបាលបែបធម្មជាតិ ទៅលើការមិនឡើងរឹងរបស់លិង្គ ឬកម្លាំងផ្លូវភេទនោះ គឺជារឿងចំបាច់ដែលត្រូវដោះស្រាយ ជាមួយចំណីអាហារដំបូងគេសិន។

តាមការស្រាវជ្រាវគេរកឃើញថា មានអាហារពីរប្រភេទ ដែលមានសមត្ថភាព ជំរុញដល់សុខភាពផ្លូវភេទកាន់តែរឹងមាំ។

ផ្លែប៉េស

ផ្លែឈើមួយនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ដោយសារតែវីតាមីន C ដ៏ខ្ពស់របស់វាបានធ្វើឲ្យវាក្លាយ ទៅជាជម្រើសដ៏ល្អមួយ ដើម្បីបង្កើនភាពសកម្មភាព របស់មេជីវិតឈ្មោល។ ការសិក្សាបង្ហាញថា បុរសដែលជក់បារីច្រើន ហើយបែរជាញ៉ាំវីតាមីនC ច្រើនដែរនោះ ឃើញថា គាត់អាចកែប្រែជីវិតរបស់ខ្លួន ពីអសមត្ថភាពមានកូន មកមានកូនឡើងវិញបាន។ ក្រៅពីនេះ វីតាមីន C ជួយបន្ថយអ័រម៉ូនតានតឹងក្នុងខ្លួនឈ្មោះថា Cortisol។ អ័រម៉ូន Testosterone ជាអ័រម៉ូនភេទបុរស សម្រាប់ជំនួយដល់ចំណង់ផ្លូវភេទ និងសុខភាពមេជីវិតឈ្មោល តែអ័រម៉ូនមួយនេះតែងតែប្រឆាំងគ្នានឹង អ័រម៉ូន Cortisol ទៅវិញ។ បើសិនជា Cortisol ឡើងខ្ពស់ អញ្ជឹង Testosterone ចុះទាប។ ដូច្នេះការញ៉ាំវីតាមីន C ច្រើននឹងជំរុញឲ្យ Cortisol ចុះទាប ហើយ Testosterone នឹងឡើងខ្ពស់វិញ ព្រមទាំងផ្លូវភេទមានសុខភាពល្អ។

អយស្ទើ

បើសិនជាអ្នកហាត់ប្រាណក្នុងក្លិបនោះ អ្នកទំនងជាបាត់បង់ជាតិស័ង្គសីពីក្នុងខ្លួនច្រើន ជាពិសេសអ្នកហាត់ប្រាណ អត្តពលកម្មតែម្តង។ តាមការស្រាវជ្រាវបញ្ជាក់ថា កីឡាករអត្តពលកម្មមិនទទួលបានជាតិស័ង្គសីគ្រប់គ្រាន់ទេ ហើយបើសិនជាអ្នកកង្វះជីវជាតិមួយនេះ អ្នកអាចនឹងមានបញ្ហាមួយ គឺខ្សោយអ័រម៉ូនភេទ Testosterone ជាងធម្មតា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះដើម្បីបង្កើនចំនួនអ័រម៉ូននេះ អ្នកត្រូវតែញ៉ាំអាហារ សម្បូរសារធាតុមួយនេះដូចជា អយស្ទើរ ព្រោះវាសម្បូរជាតិស័ង្គសី ខ្ពស់ជាងអាហារផ្សេងៗទៀតខ្លាំងណាស់៕ ប្រភព៖ health

Most Popular

To Top