សុខភាព និង ផ្លូវភេទ

ជួយចែករំលែក! ឈឺក្បាលដោយសារបញ្ហាអ័រម៉ូន? កុំរំលងអត្ថបទនេះ

កំពុងប្រឈមមុខនឹងបញ្ហាឈឺក្បាលដោយសារបញ្ហាអ័រម៉ូនមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារធម្មតាៗ ប៉ុន្តែមានប្រសិទ្ធភាពដោះស្រាយបញ្ហាឈឺក្បាលដោយសារអ័រម៉ូនបានយ៉ាងឆាប់រហ័ស ៖

១. ស៊ុត

មានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់និងកូឡេស្តេរ៉ូល្អដែលសំខាន់សម្រាប់រក្សាកម្រិតត្រឹមត្រូវនៃអ័រម៉ូនក្នុងរាងកាយ។

២. សណ្ដែកសៀង

កុំភ្លេចរួមបញ្ចូលសណ្ដែកសៀងក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់ទប់ស្កាត់ ក៏ដូចជាបំបាត់បញ្ហាឈឺក្បាលដោយសារអ័រម៉ូន។ នោះក៏ព្រោះតែសណ្ដែកសៀងមានផ្ទុកសមាសធាតុដែលជួយគ្រប់គ្រងតុល្យភាពនៃអ័រម៉ូន។

៣. ដំឡូងជ្វា

មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែដំឡូងបារាំងក៏ជួយប្រយុទ្ធប្រឆាំងបញ្ហាឈឺក្បាលដោយសារអ័រម៉ូនបានផងដែរ។នោះក៏ព្រោះតែដំឡូងនេះជាប្រភពដ៏ល្អបំផុតមួយនៃម៉ាញ៉េស្យូម វីតាមីន C វីតាមីន B1 និងប៉ូតាស្យូមដែលមានប្រសិទ្ធភាពកាត់បន្ថយ ក៏ដូចទប់ស្កាត់អាការៈឈឺក្បាលគួរឱ្យកត់សម្គាល់។ ម៉ាញ៉េស្យូមក៏ជួយគ្រប់គ្រងតុល្យភាពអ័រម៉ូនផងដែរ។

៤. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B2 ដែលមានប្រសិទ្ធភាពព្យាបាលទប់ស្កាត់អាការៈឈឺក្បាលគ្រប់ប្រភេទ រួមទាំងបញ្ហាឈឺក្បាលដោយសារអ័រម៉ូន។

៥. គ្រាប់ពូជ

រួមមានគ្រាប់ល្ង គ្រាប់ល្ពៅ និងគ្រាប់ផ្កាឈូករ័ត្នជាដើមសុទ្ធតែមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់សុខភាពល្អនិងប្រូតេអ៊ីនជួយគ្រប់គ្រងកម្រិតអ័រម៉ូន។

៦. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃសារធាតុ phenomenal ប្រូតេអ៊ីន និងខ្លាញ់ល្អដែលចាំបាច់សម្រាប់រក្សាតុល្យភាពអ័រម៉ូនទប់ស្កាត់បញ្ហាឈឺក្បាលដោយសារអ័រម៉ូនបានយ៉ាងប្រសើរ។

៧. ផ្លែបឺរ

នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា lutein និង zeaxanthin ដែលមិនត្រឹមតែបំបាត់អាការៈឈឺក្បាលខ្លាំងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ជំងឺនេះផងដែរ។

៨. ចេក

ក្នុងករណីខ្លះអាការៈឈឺក្បាលដោយសារអ័រម៉ូនអាចបណ្ដាលមកពីកង្វះនៃជាតិម៉ាញ៉េស្យូមក្នុងរាងកាយ។ ហើយចេក គឺជាជម្រើសនៃផ្លែឈើដ៏ប្រសើរដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមជួយបំបាត់អាការៈឈឺក្បាលបានយ៉ាងឆាប់រហ័ស។

៩. បន្លែស្លឹកបៃតង

អ្នកក៏អាចចៀសផុតអាការៈឈឺក្បាលដោយសារបញ្ហាអ័រម៉ូនតាមរយៈបរិមាណខ្ពស់នៃម៉ាញ៉េស្យូមនិងជាតិសសៃពីបន្លែបៃតង។

១០. បន្លែប្រភេទ Cruciferous

រួមមានផ្កាខាត់ណាខៀវ ផ្កាខាត់ណា ស្ពៃក្ដោប និងពន្លកផ្កាស្ពៃជាដើមមានផ្ទុកសម្បូរទៅដោយសមាសធាតុដែលជួយកម្ចាត់ជាតិពុល ហើយគ្រប់គ្រងកម្រិតអ័រម៉ូនឱ្យប្រក្រតី៕ប្រភព៖Health

Most Popular

To Top