ប្រសិនបើអញ្ចាញអ្នកកំពុងខើចនោះវាអាចជាសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញហើយ! បញ្ហានេះអាចកើតឡើងកំឡុងវ័យកុមារ ឬពេលវ័យជំទង់ ហើយស្ថានភាពនឹងប្រែជាអាក្រក់ឡើងៗ។ ប៉ុន្តែជាធម្មតាអ្នកដែលជួបប្រទះបញ្ហាខើចអញ្ចាញច្រើនតែមានវ័យលើស ៤០ ឆ្នាំ។ អាការៈខើចអញ្ចាញក៏អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងផ្សេងទៀតដូចជាអតុល្យភាពនៃអ័រម៉ូន តំណពូជ ជំងឺអញ្ចាញធ្មេញ ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ និងការដុសសម្អាតធ្មេញខ្លាំងៗ។ ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាអញ្ចាញធ្មេញខើចមិនចាំបាច់ត្រូវតែឱ្យអ្នកជួបព្យាបាលជាមួយពេទ្យធ្មេញឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលដោះស្រាយបញ្ហាខើចអញ្ចាញធ្មេញ ៖
១. ប្រេងល្ង
កម្ដៅប្រេងល្ង ប៉ុន្តែត្រូវប្រុងប្រយ័ត្នកុំឱ្យក្ដៅពេក។ ក្រោយពេលដុសសម្អាតធ្មេញរួច ចូរប្រើប្រាស់ប្រេងល្ងដែលបានកម្ដៅនោះខ្ពុរពេញក្នុងមាត់សម្រាប់រយៈពេលប៉ុន្មាននាទី។ បង្កើនរយៈពេលខ្ពុរឱ្យបាន ១៥ ទៅ ២០ នាទីនៅពេលអនុត្តក្រោយៗទៀត។
២. តែបៃតង
តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ជំងឺជាច្រើន រួមបញ្ចូលទាំងបញ្ហាខើចអញ្ចាញ។ តែបៃតងអាចជួយកាត់បន្ថយការរលាកនៃអញ្ចាញ ក៏ដូចជាកម្ចាត់នូវពពួកបាក់តេរីក្នុងមាត់ដែលបណ្ដាលឱ្យកើតជំងឺរលាកអញ្ចាញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែបៃងរៀងរាល់ព្រឹកដើម្បីរក្សាសុខភាពធ្មេញ និងអញ្ចាញ។
៣. ទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេល ៣០ វិនាទី។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៤. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដុសសម្អាតធ្មេញដូចពេលធម្មតាជាមុនសិន សឹមខ្ពុរមាត់ជាមួយប្រេងដូងសុទ្ធ។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺជ្រើសរើសប្រើប្រាស់នូវថ្នាំដុសធ្មេញ ឬទឹកខ្ពុរមាត់ណាដែលមានផ្ទុក ឬផ្សំឡើងពីប្រទាលកន្ទុយក្រពើ។
៦. ក្រូចឆ្មារ
ក្នុងក្រឡមួយចូរច្របាច់ក្រូចឆ្មារស្រស់ ១ ផ្លែចូលរួចបន្ថែមប្រេងអូលីវកន្លះពែង កុំភ្លេចក្រឡុងឱ្យសព្វ ហើយរក្សាទុកមិនឱ្យត្រូវពន្លឺថ្ងៃ។ ក្រឡុកវារាល់ថ្ងៃសម្រាប់រយៈពេលពី ៣ ទៅ ៤ សប្តាហ៍មុនពេលប្រើប្រាស់។ ម្ដងក្នុងមួយសប្តាហ៍ ចូរប្រើប្រាស់ច្រាស់ដុសធ្មេញ ឬម្រាមថ្ងៃជ្រលក់ចូលល្បាយរួចលាបម៉ាស្សាថ្នមៗពេញលើអញ្ចាញសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។
សម្គាល់៖ កត្តាមួយចំនួនដូចជាតំណពូជ គឺមិនអាចទប់ស្កាត់ ឬគ្រប់គ្រងបានទេ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចទប់ស្កាត់ពីកត្តាផ្សេងទៀតដែលបណ្ដាលឱ្យកើតមានបញ្ហាខើចអញ្ចាញបានដែរ! ការពារ គឺតែងប្រសើរជាងព្យាបាល។ កុំដុសធ្មេញខ្លាំងៗពេក ត្រូវដុសឱ្យស្របនឹងខ្សែអញ្ចាញ ហើយជ្រើសរើសច្រាសដុសធ្មេញប្រភេទណាដែលសមស្របមិនធំ ឬតូចពេក និងគួរប្រើខ្សែរ៉ូតសម្អាតចន្លោះធ្មេញជាប្រចាំទើបអាចរក្សាបាននូវសុខភាពមាត់ធ្មេញ រួមទាំងអញ្ចាញល្អប្រសើរ៕Health