ទូរទស្សន៍ កុំព្យូទ័រ និងទូរស័ព្ទ គឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃ ប៉ុន្តែបណ្ឌិតសភាគ្រូពេទ្យកុមារអាមេរិក (American Academy of Pediatrics) ជំរុញឱ្យមនុស្សម្នាមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍ឌីជីថលច្រើនពេក ជាពិសេសក្មេងៗ។
មនុស្ស ឬក្មេងដែលជាប់ខ្លាំងទៅនឹងឧបករណ៍ទាំងនេះ មិនសូវមានពេលវេលាទៅជួបជាមួយក្រុមគ្រួសារ និងមិត្តភក្តិឡើយ។
បណ្ឌិតសភាគ្រូពេទ្យកុមារអាមេរិក (American Academy of Pediatrics) ណែនាំអំពីវិធីគ្រប់គ្រងការប្រើប្រាស់របស់ទាំងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ជីវិត ៖
- ដាក់កម្រិតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងត្រូវដឹងថាតើកម្មវិធី និងអ្វីខ្លះដែលកូនៗរបស់អ្នកកំពុងប្រើ កំពុងធ្វើការ ឬទស្សនា និងអ្វីដែលពួកគេកំពុងធ្វើនៅលើអ៊ីនធឺណិត។
- លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កូនឱ្យបានច្រើន។
- ពេលមើលទូរទស្សន៍មិនគួរជាពេលវេលាដែលគេមើលតែម្នាក់ឯងទេ។ តាមរយៈការមើលជាមួយកូន អ្នកអាចលើកទឹកចិត្តឱ្យមានទំនាក់ទំនងសង្គម ការផ្សារភ្ជាប់ទំនាក់ទំនង និងការរៀនសូត្រ។
- ធ្វើជាគម្រូល្អដល់កូន ដោយកំណត់ពេលវេលាមើលច្បាស់លាស់។
- លើកកម្ពស់ និងបង្កើនការប្រាស្រ័យទាក់ទង និងនិយាយទល់មុខគ្នា។
- បង្កើតតំបន់គ្មានបច្ចេកវិទ្យាកំឡុងពេលអាហារពេលជួបជុំក្រុមគ្រួសារ និងសង្គម។
- កុំឱ្យពួកគេមើលពេលយប់ ជាពិសេសមុនចូលគេង ព្រោះវាអាចធ្វើឱ្យកូនគេងមិនលក់។
- ធ្វើការស្រាវជ្រាវលើកម្មវិធីណាមួយដែលកូនៗរបស់អ្នកប្រើដើម្បីត្រួតពិនិត្យគុណភាព និងភាពសមស្រប។
- អប់រំ និងព្រមានកូនៗអំពីភាពឯកជន និងគ្រោះថ្នាក់នៃដែលគេអាចជួបប្រទះលើប្រព័ន្ធទាំងនេះ៕ប្រភព៖health