ការមកដល់នៃអាកាសធាតុត្រជាក់ ជាធម្មតាក៏ជាការមកដល់ នៃអាលការៈឈឺបំពង់កផងដែរ។
ខណៈដែលការមិនស្រួលបំពង់ក ជាធម្មតាអាចត្រូវបានព្យាបាលនៅផ្ទះ ដោយការសម្រាក និងញ៉ាំជាតិទឹកឱ្យបានច្រើន។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ បាក់តេរី ឬវីរុសអាចបង្កឱ្យឈឺបំពង់ក ដែលអាចត្រូវការការយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យ។
បណ្ឌិត្យសភាវេជ្ជសាស្ត្រ ផ្នែកវះកាត់ឆ្អឹង និងកនៅបណ្ឌិត្យសភាអាមេរិក (The American Academy of Otolaryngology Head and Neck Surgery) ណែនាំ អំពីវិធីជួយការពារការឈឺបំពង់ក ៖
-កុំជក់បារី ឬស្ថិតនៅជុំវិញមនុស្សដែលជក់បារី។ ផ្សែងថ្នាំជក់មានផ្ទុកសារធាតុគីមីពុល ដែលអាចធ្វើឱ្យរលាកបំពង់ក។
-ប្រសិនបើអ្នកមានបញ្ហាអាឡែកហ្ស៊ី អ្នកក៏ងាយនឹងឈឺបំពង់កផងដែរ។ ការព្យាបាលរោគសញ្ញា អាចការពារបំពង់ក របស់អ្នកមិនឱ្យរលាក។
-ជៀសវាងការប៉ះពាល់នឹងខ្យល់ពុលបាន ដែលអាចផ្ទុកនូវភាគល្អិតតូចៗ ដែលអាចធ្វើឱ្យបំពង់ក របស់អ្នករលាក និងមានបញ្ហាកាន់តែធ្ងន់ធ្ងរ។
-ព្យាបាលករណី នៃការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ ឬក្រោយច្រមុះភ្លាមៗ។
-សូមធ្វើការលាងដៃរបស់អ្នក ឱ្យបានញឹកញាប់ ដើម្បីជួយការពារការរីករាលដាល នៃការឆ្លងនៅក្នុងតំបន់ក្បែរៗនោះ៕ ប្រភព៖ health