តាមការសិក្សា របស់សាលាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនយោបាយ នៃទីក្រុងឡុងបានឲ្យដឹងថា យោងតាមការត្រួតពិនិត្យ រយៈពេលវែងមួយ ទៅលើក្មេងដែលកើតឆ្នាំ ១៩៥៨ ចំនួន ១៧.៤១៩ នាក់ដោយធ្វើការ សម្ភាសន៍ពួកគេ នៅក្នុងឆ្នាំ១៩៦៥, ១៩៦៩, ១៩៩១, ១៩៩៩, ២០០០ និង ២០០៤, ២០០៥ ដោយត្រួតពិនិត្យ ពីកម្រិតនៃការឆ្លាត។
ម៉្យាង នៅពេលដែលពួកគេមានអាយុ ៧ ដល់១១ឆ្នាំ អ្នកសិក្សាបានធ្វើសម្ភាសន៍ ជាមួយគ្រួបង្រៀន មុខវិជ្ជានីមួយៗរបស់ពួកគេ ជាមួយនិងរូបរាង លក្ខណៈផ្នែកខាងក្រៅ។ ជាលទ្ធផលបានបង្ហាញថា អ្នកដែលមានមន្តស្នេហ៍ខ្ពស់ អាចមានកម្រិតប្រាជ្ញា (IQ) រហូតដល់១២ពិន្ទុ ដោយបុរសសង្ហា អាចនឹងមាន IQ រហូតដល់ ១៣,៦ ពិន្ទុ លើសពីមនុស្សធម្មតា ខណៈដែលស្រីស្អាតៗ អាចនឹងមានពិន្ទុ លើសពីស្រីធម្មតា រហូតដល់ ១១,៤ ពិន្ទុ៕