ម៉ានីល៖ មន្ត្រីជាន់ខ្ពស់ បាននិយាយកាល ពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីន នឹងទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មានសក្តានុពលចំនួន ២,៦ លានដង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន AstraZeneca ក្រោមកិច្ចព្រមព្រៀង ផ្គត់ផ្គង់ដំបូងបង្អស់ របស់ប្រទេសនេះ សម្រាប់វ៉ាក់សាំងប្រឆាំងវីរុស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Jose Concepcion ទីប្រឹក្សាផ្នែកជំនួញរបស់រដ្ឋាភិបាល តំណាងឱ្យវិស័យឯកជន បាននិយាយថា ការផ្គត់ផ្គង់នេះ នឹងត្រូវបង់ ដោយវិស័យឯកជន នឹងទទួលបាន សម្រាប់ប្រជាជនហ្វីលីពីន ជាង ១លាននាក់ ខណៈវ៉ាក់សាំង របស់ក្រុមហ៊ុន ផលិតថ្នាំអង់គ្លេស ត្រូវការចំនួន ២ ដូស។
ចំណែក លោក Carlito Galvez ជាមន្ដ្រីទទួលបន្ទុក ផ្នែកប្រយុទ្ធប្រឆាំង នឹងវីរុសវីរុស បាននិយាយថា អាជ្ញាធរកំពុងពិភាក្សាជាមួយ AstraZeneca នូវលទ្ធភាព ដែលអាចកើតមាន ចំពោះវ៉ាក់សាំងចំនួន ១ លានដូសថែមទៀត។
ភាគីពាក់ព័ន្ធ ដែលបានព្រមព្រៀង កាលពីថ្ងៃសុក្រនឹងគ្របដណ្ដប់ប្រហែល ១ ភាគរយ នៃប្រជាជនហ្វីលីពីន ១០៨ លាននាក់ ដែល ២ ភាគ ៣ នៃរដ្ឋាភិបាលសង្ឃឹមថា នឹងបានចាក់ថ្នាំបង្ការ៕ ប្រែសម្រួលៈ ណៃ តុលា