សុខភាព និង ផ្លូវភេទ

គួរប្រយ័ត្ន ពេលប្រើប្រាស់​ សាប៊ូរាវ

នាពេលបច្ចុប្បន្ននេះ ស្រ្តីជាច្រើននិយម​ ប្រើសាប៊ូទឹក ឬសាប៊ូរាវ ជាងសាប៊ូដុំ ព្រោះវាមាន ភាពងាយស្រួលជាងប៉ុន្តែ អ្នកដឹងទឹថាសាប៊ូរាវ ប្រភេទខ្លះអាចមាន សារធាតុគីមីច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាព។

សាប៊ូទឹកដែលល្អ និងគ្មានគ្រោះថ្នាក់ចាំបាច់ ត្រូវមានសមាសធាតុផ្សំ ពីសាច់សាប៊ូយ៉ាងតិច ២៥ភាគរយ ប៉ុន្តែសាប៊ូទឹក ប្រភេទខ្លះ សម្បូរដោយ សារធាតុឌីធើចេន ឬសារធាតុសម្អាតរួម ជាមួយសារធាតុផ្សេងៗទៀត។ សារធាតុឌីធើចេន គឺជាសារធាតុសំខាន់ ដែលគេប្រើប្រាស់ ក្នុងការផលិតសាប៊ូកក់សក់ សាប៊ូលាងចាន សាប៊ូបោកគក់ខោអាវ ទឹកថ្នាំសម្អាតបន្ទប់ទឹក ប៉ុន្តែកំហាប់ របស់សារធាតុសម្អាត ដែលមាននៅក្នុងសាប៊ូរាវ មានភាពខ្សោយជាង។

ចំពោះផលអាក្រក់ ដែលអាចកើតឡើង ដោយសារការប្រើសាប៊ូរាវ មិនកើតឡើងភ្លាមៗឡើយ ដោយវាច្រើនតែបង្កបញ្ហាធំ នៅពេលយូរបាន ព្រោះសារធាតុគីមីទាំងអស់នេះ និងជ្រាបចូលទៅក្នុងស្បែក រួមទាំងអវៈយវៈខាងក្នុង និងសរសៃឈាម។

អាស្រ័យហេតុនេះហើយ ទើបប្រទេសជាច្រើននៅអឺរ៉ុប សហរដ្ឋអាមេរិក បានចេញច្បាប់បញ្ឈប់ ការប្រើប្រាស់សាប៊ូរាវ ព្រោះវាអាច ជ្រាបចូលយ៉ាងលឿន និងបង្កជាប់នៅក្នុងភ្នែល ខួរក្បាល បេះដូង ថ្លើម និងបង្កបញ្ហា នៅពេលវែងបាន។

អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត ប្រសិនបើអ្នកប្រើសាប៊ូរាវ មានជាតិគីមីច្រើន រួមមានសារធាតុពពួកអាមីន វាអាចបង្កជំងឺមហារីកបាន។អ្វីដែលល្អ អ្នកគួរជ្រើសប្រើសាប៊ូរាង ដែលអាចទុកចិត្តបានមានបញ្ហា ពីសមាសធាតុផ្សំច្បាស់លាស់ និងគួរកំណត់ថា អ្នកចាំបាច់ត្រូវប្រើសាប៊ូរាវ ញឹកញាប់ប៉ុនណា ឬសាកល្បងមកប្រើសាប៊ូរាវ សម្រាប់កូនក្មេង ដែលមានភាពខ្សោយ និងទន់ភ្លន់ចំពោះស្បែកជាងក៏បានដែ៕

Most Popular

To Top