បរទេស៖ ស្ត្រីជនជាតិសឹង្ហបូរីម្នាក់ដែលមានផ្ទៃពោះ ពេលដែលឆ្លងវីរុសកូវីដកាលពីខែមីនា ត្រូវបានគេរាយការណ៍ថា បានផ្តល់កំណើតដល់ទារក ដែលមានអង្គបដិប្រាណប្រឆាំងនឹងជំងឺនេះ ដោយនេះ វាបានផ្តល់នូវតម្រុយថ្មីមួយថាតើការឆ្លង អាចផ្ទេរពីម្តាយទៅកូនបានដែរឬទេ។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្អែកតាមការផ្សាយរបស់កាសែត Straits Times កាលពីថ្ងៃអាទិត្យថា ទារកដែលបានកើតក្នុងខែនេះមិនមានជំងឺកូវីដ១៩ ទេ ប៉ុន្តែមានអង្គបដិប្រាណប្រឆាំងនឹងវីរុស។
លោកស្រី Celine Ng-Chan បានប្រាប់កាសែតថា“ គ្រូពេទ្យរបស់ខ្ញុំសង្ស័យថា ខ្ញុំបានផ្ទេរអង្គបដិប្រាណការពារជំងឺកូវីដ១៩ របស់ខ្ញុំទៅគាត់អំឡុងពេលមានផ្ទៃពោះ” ។
សូមបញ្ជាក់ថា លោកស្រី Celine Ng-Chanបានធ្លាក់ខ្លួនឈឺដោយមានរោគសញ្ញាស្រាល ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីចូលសម្រាកព្យាបាលរយៈពេល២ សប្តាហ៍កន្លះ៕ប្រែសម្រួលៈ ណៃ តុលា