អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ក្មេងស្រីជំទង់ ដែលមិនចូលចិត្តរូបរាងរបស់ពួកគេ ហាក់ដូចជាងាយរងគ្រោះ នៃជំងឺធ្លាក់ទឹកចិត្តជាងមនុស្សពេញវ័យ រហូតដល់ទៅ៣ដង បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បានធ្វើការស្ទង់មតិ ចំពោះមនុស្សស្រីវ័យ១៤ឆ្នាំ រហូតដល់១៨ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស បានវាស់ស្ទង់ភាពមិនពេញចិត្ត របស់រាងកាយនៅអាយុ ១៤ ឆ្នាំនិងជំងឺធ្លាក់ទឹកចិត្តនៅវ័យ ១៨ ក្នុងចំណោមយុវជន ៣.៧៥៣ នាក់ កើតនៅភាគខាងលិច នៃប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៩១ និង ១៩៩២ ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការកើនឡើងហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្តប្រែប្រួល អាស្រ័យលើភេទ និងភាពធ្ងន់ធ្ងរ ប៉ុន្តែក្មេងប្រុសវ័យជំទង់ មានហានិភ័យខ្ពស់ នៃជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ២៨៥ ភាគរយ ខណៈក្មេងស្រីមានការកើនឡើង នៃការមិនពេញចិត្តនៃរាងកាយ ដែលនាំឲ្យមានការកើនឡើង ៨៤ ភាគរយនៃហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរនៅអាយុ ១៨ ឆ្នាំ។
អ្នកស្រាវជ្រាវបានបន្តថា តាមអ៊ីនធណេត បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងជះឥទ្ធិពលដល់ការមិនសប្បាយចិត្ត នៃរាងកាយដែលត្រូវបានធ្វើ ដោយមនុស្សរាប់ពាន់ឆ្នាំ ហើយអ្នកដែលកើតនៅចន្លោះឆ្នាំ ១៩៨១ និង ១៩៩៧៕ ដោយ៖លី ភីលីព