សុខភាព និង ផ្លូវភេទ

សញ្ញា និង​រោគ​សញ្ញា​នៃ​កង្វះ​វីតាមីន C

Ascorbic acid ឬ​ហៅ​ម្យ៉ាងទៀត​ថា វីតាមីន C អាច​ត្រូវ​បាន​រក​ឃើញ នៅ​ក្នុង​ប្រភេទ​អាហារ​ជា​ច្រើន ​។ អ្នកជំនាញ​បាន​និយាយ​ថា គ្រប់​ផ្លែ​ឈើ និង​បន្លែ​គ្រប់​ប្រភេទ​សុទ្ធតែ​មាន​ផ្ទុក​វា​ក្នុង​បរិមាណ​ផ្សេង​ៗ​គ្នា​។

ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C​គេ​សង្កេត​ឃើញ​មាននៅ​ក្នុង​ផ្លែ​ឈើ ដែល​មាន​រសជាតិ​ជូរ ដូច​ជា​ផ្លែក្រូច​, គី​វី​, ស្វាយ​,​ម្នាស់​, បឺ​រី​, ផ្កា​ខាត់ណា​, ផ្កា​ខាត់ណា​ខៀវ​, ស្ពៃ និង​ប៉េង​បោះ​ជាដើម​។

ជា​ការ​ពិត យើង​អាច​ទទួលយក​វីតាមីន C បាន​តាម​រយៈ​របប​អាហារ​ដែល​យើង ជ្រើសរើស​យក​មក​ទទួលទាន​។ នេះ​ក៏​ជា​មូលហេតុ​មួយ ដែល​យើង​កម្រ​នឹង​ឃើញ​មាន​បញ្ហា​សុខភាព ដែល​កើតឡើង ទាក់ទង​នឹង​កង្វះ​វីតាមីន C​នេះ​ដែរ​។

សារៈ​ប្រយោជន៍​នៃ​ការ​ទទួល​បាន​វីតាមីន C​នេះ​គ្រប់គ្រាន់​គឺ វា​អាច​ជួយ​អោយ​ស្បែក​របស់​អ្នក​ស្រស់ថ្លា ,​ឆាប់​ជា​សះ​មុខរបួស និង​ធ្វើ​អោយ​ប្រព័ន្ធ​នៃ​ភាព​សុំ​ាំ​រាង​កាយ​រឹង​មាំ​។ ប្រសិនបើ​អ្នក មាន​សញ្ញា​នៃ​កង្វះ​សារជាតិ​នេះ នោះ​បាន​ន័យ​របប​អាហារ​របស់​អ្នក​មិន​មាន​តុល្យភាព​នោះ​ទេ​។

ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​នៃ​កង្វះ​សារជាតិ​វីតាមីន C ៖

១.​ស្រក​ទម្ងន់​ជា​បន្តបន្ទាប់
ជា​ការ​ពិត មនុស្ស​ភាគច្រើន​តែង​ប្រាថ្នា​ចង់​ស្រក​ទម្ងន់ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​នេះ​កើតឡើង ដោយសារ​តែ​កង្វះ​សារជាតិ​វីតាមីន C គឺ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​នេះ​ជា​សញ្ញា​នៃ​ជំងឺ​កង្វះ​រូប​ត្ថ​ម្ភ​ផង​ដែរ​។

២. ចេះ​តែ​មាន​អារម្មណ៍​ថា​អស់កម្លាំង
សភាព​អស់កម្លាំង​ល្ហិតល្ហៃ អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​ស្ថានភាព សុខភាព​ផ្សេង​ៗ​គ្នា ហើយ​កង្វះ​សារជាតិ​នេះ ក៏​ជា​មូលហេតុ​ដែល​អាច​ធ្វើ​អោយ​អ្នកចេះ​តែ​អស់កម្លាំង​ដែរ​។ ប្រសិនបើ​អ្នកចេះ​តែ​បន្ត​មាន​អារម្មណ៍​បែប​នេះ ដោយ​មិន​អាច​ផ្តោតអារម្មណ៍​ទៅ​លើ​ការងារ​បាន​ល្អ ឬ​មិន​អាច​ធ្វើ​សកម្មភាព​ផ្លូវ​កាយ ឬ​ផ្លូវចិត្ត​យ៉ាង​សកម្ម​ដូច​មុន នោះ​អ្នក​ត្រូវ​ពិនិត្យ​ទៅ​លើ​របប​អាហារ​ឡើង​វិញ ។

៣. អារម្មណ៍​ឆេវឆាវ
ការ​សម្គាល់​ឃើញ​មួយទៀត ចំពោះ​បញ្ហា​កង្វះ​សារជាតិ​វីតាមីន c​នេះ​គឺ អ្នក​តែងតែមាន​អារម្មណ៍​ឆាប់​ប្រែប្រួល​ភ្លាម​ៗ ម្តង​សប្បាយ​ហើយ​ក៏​អាច​នឹង​មិន​សប្បាយចិត្ត​វិញ​បាន​ភ្លាម​ៗ​ផង​ដែរ​។ របប​អាហារ​ដែល​ខ្វះ​សារជាតិ​នេះ នឹង​ធ្វើ​អោយ​អ្នក​ឆាប់​ខឹង​, មួម៉ៅ និង​ទទួល​អារម្មណ៍​រំខាន​បាន​យ៉ាង​ងាយ​។

៤.​ប្រព័ន្ធ​ភាព​សុំ​ាំ​ចុះ​ខ្សោយ
ដូច​អ្វី​ដែល​បាន​រៀបរាប់​ពី​ខាងលើ វីតាមីន​c គឺ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំ​ាំ​របស់​រាង​កាយ​អោយ​រឹង​មាំ ។​ដូច្នេះ​ប្រសិនបើ​អ្នក​មិន​បាន​ទទួល​អាហារ ដែល​មាន​ផ្ទុក​ជាតិ​នេះ នោះ​វា​នឹង​ធ្វើ​អោយ​រាង​កាយ​អ្នក​ចុះ​ខ្សោយ​បាន​យ៉ាង​ងាយ​។

៥. មិន​អាច​មាន​ស្នាម​ញ​ញឺ​ម​ដ៏​ល្អ​មួយ
វីតាមីន c​ក៏​ជួយ​ផង​ដែរ​ទៅ​ដល់​សុខភាព​មាត់​ធ្មេញ​។ កង្វះ​សារជាតិ​នេះ​នឹង​អាច ធ្វើ​អោយ​អញ្ចាញ​អ្នក​រលាក និង​ហូរ​ឈាម​។ ហើយ​ប្រាកដ​ណាស់ វា​នឹង​មិន​ធ្វើ​អោយ​អ្នកមាន​ស្នាមញញឹម​ប្រកបដោយ​ទំនុកចិត្ត​នោះ​ឡើយ​។

៦. ងាយស្រួល​នឹង​មាន​ស្នាម​ជាំ​លើ​ស្បែក
តើ​អ្នកមាន​អារម្មណ៍​ថា ស្បែក​របស់​អ្នក​ឆាប់​ជាំ​ណាស់​មែន​ទេ? នេះ​ក៏​ជា​បញ្ហា​មួយ ដែល​បណ្តាល​មក​ពី​កង្វះ​សារជាតិ​វីតាមីន c​នេះ​ដែរ​។ អ្នក​គួរ​បរិភោគ​អាហារ​ណា ដែល​មាន​ផ្ទុក​សារជាតិ​នេះ ដើម្បី​ទទួល​បាន​នូវ​បរិមាណ​សម​ស្រប​មួយ​តាម តម្រូវការ​រាង​កាយ​។​ទន្ទឹម​នឹង​នេះ វីតាមីន c​ក៏​អាច​ជួយ​អោយ​រាង​កាយ​យើង បឺត​ស្រូប​យកជាតិ​ដែក បាន​យ៉ាង​ល្អ​ផង​ដែរ​៕ប្រភព៖health

Most Popular

To Top