ការធ្វើរោគវិនិច្ឆ័យ ទៅលើជំងឺរលាកខ្នែងពោះវៀន អាចជារឿងពិបាកមួយ។ រោគសញ្ញានៃជំងឺរលាកខ្នែងពោះវៀន មានជាញឹកញាប់ គឺមិនច្បាស់លាស់ទេ ឬ អាចមានការស្រដៀងគ្នាយ៉ាងខ្លាំង ទៅនឹងជំងឺផ្សេងៗទៀតរួមទាំង បញ្ហាថង់ទឹកមាត់, ប្លោកនោម ឬ ការឆ្លងមេរោគរលាកផ្លូវទឹកនោម ជំងឺ Crohn, ការរលាកក្រពះ, ការរលាកពោះវៀន និង បញ្ហាក្រពេញអូវ៉ែ។
ការធ្វើតេស្តដូចខាងក្រោមនេះ ជាធម្មតាត្រូវបានប្រើដើម្បីធ្វើរោគវិនិច្ឆ័យ៖
- ការពិនិត្យទៅលើពោះ ដើម្បីរកឱ្យឃើញការរលាក
- ការធ្វើតេស្តទឹកនោម ដើម្បីរកឱ្យឃើញក្រែងមានការឆ្លងមេរោគរលាកផ្លូវទឹកនោម
- ការពិន្យិមើលតាមគូថ
- ការធ្វើតេស្ត ឈាម ដើម្បីមើលថាតើ រាងកាយ របស់អ្នកត្រូវបាន ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ឬអត់
- CT ស្កេន ឬ ការធ្វើអេកូ៕ប្រភព៖/health