ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុ ដែលកូនគួរតែប្រើច្រាសដុសធ្មេញ ដើម្បីការពារធ្មេញ។ តើគួរតែប្រើនៅអាយុប៉ុន្មានទៅ?
នៅពេលដែលកូនមានអាយុ២ឆ្នាំ អ្នកគួរតែចាប់ផ្តើមបង្រៀនកូន ពីរបៀបដុសធ្មេញហើយ ព្រោះដើម្បីការពារធ្មេញកូនឲ្យបានល្អ។ ប៉ុន្តែអ្នកមិនគួរឲ្យកូន ប្រើថ្នាំដុសធ្មេញទេ ព្រោះកូនអាចលេបចូលពោះបាន។ ក្រោយពេលដែលកូនដុសរួច អ្នកអាចធ្វើការត្រួតពិនិត្យមាត់របស់កូន ថាតើកូនបានដុសស្អាតឬនៅ។ បើមិនទាន់ស្អាត អ្នកអាចជួយសម្អាតធ្មេញកូនបន្តទៀត ដើម្បីឲ្យស្អាតបាត។ លុះពេលកូនបាន៣ឆ្នាំ ប្រសិនជាកូនចេះប្រើថ្នាំដុសធ្មេញ ដោយមិនលេបចូលពោះ អ្នកអាចបង្រៀនឲ្យកូន ចាប់ផ្តើមប្រើថ្នាំដុសធ្មេញបានហើយ ដោយជ្រើសរើសថ្នាំដុសធ្មេញ សម្រាប់កុមារឲ្យគេប្រើបាន។
ប៉ុន្តែអ្នកគួរតែនៅជិតកូនជានិច្ច នៅពេលដែលគេដុសធ្មេញ ដើម្បីអាចការពារកូន ពីការលេបថ្នាំដុសធ្មេញនោះចូលពោះ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពកូនបាន៕ ប្រភព៖ health